Brooklyn Beckham ប្រែ​រាង​ជា​សង្ហា ក្រោយ​ប្រឹង​ហាត់​ប្រាណ​តាម​ឪពុក

  • 2016-08-10 14:57:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​​​ប្រឹងប្រែង​​​​ហាត់ប្រាណ​​យក​សាច់​​​​មិន​ខ្លាច​នឿយហត់ ព្រោះ​តែ​ចង់​បាន​រាង​ស្អាត​និង​សង្ហា​ដូច​ឪពុក ទីបំផុត​ក្ដី​ស្រមៃ​របស់​ Brooklyn Beckham ក៏​បាន​ដូច​បំណង​ ដោយ​បាន​ប្រែ​រូបរាង​ខុស​ពី​មុន​ឆ្ងាយ។

 

 

តារា​វ័យ​១៧​ឆ្នាំ​បាន​​បង្ហោះ​រូប​ដោះ​អាវ​បញ្ចេញ​សាច់​លើ​គណនី​ Instagram  ដើម្បី​ប្រាប់​ទៅ​អ្នក​គាំទ្រ​របស់​ខ្លួន​ ពី​ការ​ផ្លាស់​ប្ដូរ​រូប​រាង​ពី​ក្មេង​ប្រុស​ម្នាក់​ទៅ​ជា​បុរស​សង្ហា។ រូប​មួយ​សន្លឹក​នោះ Brooklyn បាន​ថតជា​លក្ខណៈ​រូប​ស​ខ្មៅ​ក្នុង​បន្ទប់​ហាត់ប្រាណ​ ស្លៀក​តែ​ខោ​ជើង​ខ្លី​មួយ​ប៉ុណ្ណោះ។

 

បន្ទាប់​ពី​ឃើញ​រូប​នោះ អ្នក​ដែល​តាមដាន (Follow) Instagram កូន​ប្រុស Victoria Beckham នេះ​បាន​នាំ​គ្នា​ Comment សរសើរ​​ពី​ការ​អភិវឌ្ឍន៍​រាងកាយ​របស់​គេ។ ក្រៅ​ពីលើក​​ដុំ​ដែក​យក​សាច់ Brooklyn ក៏​តែង​ធ្វើ​លំហាត់​ប្រាណ​ជិះកង់​ជាមួយ​ឪពុក​ជា​ប្រចាំ។ តាម​ការ​ប្រមាញ់​រូបកាល​ពី​ប៉ុន្មាន​​ខែ​មុន​ពេល​ដើរ​លេង​នៅ​សមុទ្រ យុវជន​រូបនេះ​​ហាក់​ឡើង​គីឡូ​ខ្លាំង ប៉ុន្តែ​ពេលនេះ​​គេ​បាន​ប្រែ​រូបរាង​ថ្មី​ហើយ៕ ​

 

 

ចុចអាន៖Brooklyn មុខ​កាន់​តែ​ដូច​ឪពុក ប្រៀបធៀប​ក្នុង​វ័យ​១៧​ឆ្នាំ​ដូចគ្នា

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ dailymail

អត្ថបទថ្មី