Justin Bieber ប្ដូរ​មក​ស្និទ្ធស្នាល​ជាមួយ​កូន​ស្រី​ម្ចាស់​បទ "Hello”

  • 2016-08-11 16:00:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​យុវវ័យ​ល្បី​ឈ្មោះ Justin Bieber ហាក់​ស្និទ្ធស្នាល​នឹង​តារា​ម៉ូដែល​វ័យ​ក្មេង​ម្នាក់​ទៀត​ហើយ​គឺ Sofia Richie ​នៅ​ពេល​ពួក​គេ​ត្រូវ​បាន​ប្រទះ​ឃើញ​ហាត់​ប្រាណ​ជាមួយ​គ្នា​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

 

 

កាល​ពី​ថ្ងៃ​ទី ១០​ខែ​សីហា​កន្លង​ទៅ​នេះ តារា​ចម្រៀង​កាណាដា Justin Bieber ត្រូវ​បាន​ក្រុម​អ្នក​ប្រមាញ់​រូប​ប្រទះ​ឃើញ​ដើរ​ហាត់​ប្រាណ​ជាមួយ​ម៉ូដែល​ជើង​ថ្មី Sofie Richie នៅ​ទីក្រុង Los Angeles សហរដ្ឋ​អាមេរិក។ នៅ​ក្នុង​រូប​ម្ចាស់​បទ "As Long As You Love Me” ត្រូវ​បាន​គេ​ឃើញ​ញញឹមញញែម​យ៉ាង​ស្រស់​​ខណៈ​កៀកកើយ​នឹង​តារា​បង្ហាញ​ម៉ូដ​អាយុ ១៧​ឆ្នាំ​រូប​នេះ។ Sofia Richie គឺ​ជា​កូន​ស្រី​របស់​តារា​ចម្រៀង​ល្បី​ឈ្មោះ Lionel Richie ម្ចាស់​បទ "Hello”។ ស្រី​ស្អាត​កើត​ឆ្នាំ​១៩៩៩​រូប​នេះ​ត្រូវ​បាន​គេ​ឃើញ​ចាក​ចេញ​ពី​ផ្ទះ​របស់ Justin កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ៕

 

 
 
 
 
 

ចុចអាន៖Justin Bieber បង្ហាញ​អា​អូន​តូច​សាជាថ្មី នៅ​លើ​កោះ Hawaii

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖dailymail