Galaxy Note 7 មាន​ RAM 6 GB នឹង​លក់​តែ​នៅ​ក្នុង​ប្រទេស​ចិន

  • 2016-08-12 15:57:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​កម្មវិធី​ប្រកាស​ Galaxy Note 7 នៅ​​កូរ៉េ​ខាង​ត្បូង​ លោក​ Koh Dong-jin  ប្រធាន​ផ្នែក​ទូរសព្ទ​នៃ​ក្រុមហ៊ុន​ Samsung បាន​បញ្ជាក់​ពី​គម្រោង​បញ្ចេញ​លក់​ Note 7 ប្រភេទ​ RAM 6 GB និង​ អង្គ​ចងចាំ​ 128 GB។

 

 

ប្រភេទ​ដែល​មាន​សមត្ថភាព​ខ្លាំង​នេះ​នឹង​ចេញ​លក់​តែ​នៅ​លើ​ទីផ្សារ​ប្រទេស​ចិន​ប៉ុណ្ណោះ ដោយ​លោក​ Koh យល់​ឃើញ​ថា​ អ្នក​ប្រើ​ប្រាស់​​​ក្នុង​ប្រទេស​នេះ​ទាមទារ​ចង់​បាន​ទូរសព្ទ​ដែល​មាន​សមត្ថភាព​ខ្ពស់។ ក្រៅ​ពី​មាន​ RAM និង​ អង្គ​ផ្ទុក​ទិន្នន័យ​ធំ លក្ខណៈ​សម្បត្តិ​ដទៃ​ទៀត​ គឺ​ដូច​គ្នា​នឹង​ប្រភេទ​ដែល​ចេញ​លក់​លើ​ទីផ្សារ​សកល​ដែរ។

 

​Samsung ​មិន​បាន​បញ្ជាក់​ពី​កាល​បរិច្ឆេទ​ចេញ​លក់​​ Note 7 ប្រភេទ​ RAM 6 GB នៅ​ប្រទេស​ចិន​ឡើយ​ ហើយ​ចំពោះ​តម្លៃ​​វិញ​អាច​មាន​ថ្លៃ​ដល់​ទៅ​ ៩០០ ដុល្លារ៕

 

ចុច​អាន៖ ប្រៀបធៀប​​តម្លៃ​​លក់​ Galaxy Note 7 ទីផ្សារ​កម្ពុជា​ និង​ទីផ្សារ​ខាង​ក្រៅ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ PhoneArena​​​