តួចាវឡុងរឿង "តុលាការមុខដែក" ធ្លាប់ថតរឿងអាសអាភាសព្រោះជំពាក់បំណុលវ័ណ្ឌក
- 2016-08-12 16:11:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួចាវឡុងរឿង "តុលាការមុខដែក" ធ្លាប់ថតរឿងអាសអាភាសព្រោះជំពាក់បំណុលវ័ណ្ឌក
ចន្លោះមិនឃើញ
ក្រោយជោគជ័យរបស់រឿងភាគ "តុលាការមុខដែក" ជីវិតរបស់តារាសម្ដែងជើងចាស់ Yang Hsiung ត្រូវធ្លាក់ចូលផ្លូវទាល់ច្រកព្រោះត្រូវដៃគូរកស៊ីបោកលុយអស់ពីខ្លួន។
មុននេះបន្តិចបណ្ដាញព័ត៌មាន QQ បានរាយការណ៍ថា ថ្មីៗនេះកម្មវិធី "Bai Zhan Bai Sheng” បានទម្លាយពីជីវិតនាពេលបច្ចុប្បន្នរបស់តារាសម្ដែងប្រុស Yang Hsiung។ លោកគឺជាសិល្បករល្បីឈ្មោះតាមរយៈកំពូលរឿងភាគ "តុលាការមុខដែក" ឆ្នាំ១៩៩៣។ Yang Hsiung ដើរតួចាវឡុងដែលស្ថិតក្នុងជួរសេនាទាំង៤រួមមាន វ៉ាងចាវ ម៉ាហាន ចាវឡុង និងចាវហ្វ៊ូ។
“ឆាកជីវិតខ្ញុំត្រូវឆ្លងកាត់ទុក្ខសោកជាច្រើន។ គ្មានអ្នកណាដឹងទេថាខ្ញុំត្រូវថតរឿងអាសអាភាសដើម្បីសងបំណុលគេ" ចាវឡុងនិយាយ។ សិល្បករជើងចាស់ក៏បានឲ្យដឹងបន្ថែមទៀតថាកាលនោះពេលថតរឿង "Justice Bao” មួយភាគលោកទទួលបានកម្រៃ១៥០០០យាន់ (២២០០ដុល្លារ)។ ក្រោយពេលរឿងថតចប់លោកទទួលបានសំណើថតពាណិជ្ជកម្មនិងភាពយន្តជាច្រើន។ "អំឡុងពេលនោះខ្ញុំរកបាន ៨លានយាន់ (១លាន២សែនដុល្លារ)ក្នុង១ឆ្នាំ"។ ក្រោយពេលមានប្រាក់កាសច្រើនហើយ សេនារបស់លោកម្ចាស់ប៉ាវរូបនេះក៏បានបោះទុន ៥លានយាន់ (៧៥ម៉ឺនដុល្លារ) ដើម្បីបើកក្លឹបហាត់ប្រាណនៅតៃវ៉ាន់។ ជាអកុសលលោកត្រូវដៃគូរកស៊ីបោកលុយគ្មានសល់។
“គ្រួសាររបស់ខ្ញុំត្រូវធ្លាក់ដល់ផ្លូវទាល់ច្រកព្រោះជំពាក់គេឡើងដល់រាប់សិបលានយាន់។ ផ្ទះមាន៥សមាជិកតែនៅក្នុងបន្ទប់មួយដែលមានទំហំតែ១០ម៉ែត្រការ៉េ។ កូនស្រីត្រូវដេកកៀនជើងគ្រែ រស់មួយថ្ងៃ គិតមួយថ្ងៃ" Yang Hsiung នឹកឡើងវិញ។
ព្រោះជីវភាពលំបាកពេក តារាវ័យ៥៥ឆ្នាំបានសុខចិត្តថតរឿងអាសអាភាស។ លោកចែករំលែកថាពេលនោះត្រូវសុំប្រពន្ធនិងសង្ឃឹមថាគាត់នឹងអនុញ្ញាត។ "ដោយយល់ពីជីវភាពលំបាកលំបិនរបស់គ្រួសារ គាត់ក៏យល់ស្រប។ ខ្ញុំដឹងថានោះគឺជាការលះបង់ដ៏ធំរបស់គាត់។ មួយឆ្នាំខ្ញុំថតបានប្រហែល១០រឿង ចុងក្រោយក៏សងបំណុលគេអស់"។ តារាកើតឆ្នាំ ១៩៦១រំឭក។ នៅពេលនេះ តួកូនចៅរបស់ចាន់ចាវរូបនេះកំពុងតែបើកភោជនីយដ្ឋានមួយដើម្បីរកស៊ីចិញ្ចឹមជីវិត៕
ចុចអាន៖Hu Ge ត្រូវគេទម្លាយថាជិតចូលរោងការជាមួយកូនស្រីមហាសេដ្ឋីស្ដុកម្នាក់
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖zing