Jun Jihyun នឹង​ក្លាយ​ជា​ទេព​មច្ឆា​ក្នុង​រឿង​ភាគ​ថ្មី​ជាមួយ Lee Minho

  • 2016-08-12 21:47:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​សម្ដែង Jun Jihyun នឹង​ដើរ​តួ​ជា​មនុស្ស​ត្រី​មួយ​រូប​ដែល​ឡើង​មក​រស់​នៅ​លើ​គោក​ក្នុង​រឿង​ភាគ​ថ្មី​របស់​ខ្លួន។

 

 

ព្រឹក​ថ្ងៃ​ទី ១២​ខែ​សីហា ប្រភព​ក្នុង​រង្វង់​សិល្បៈ​មួយ​បាន​ទម្លាយ​ថា៖ "តារា​សម្ដែង Jun Jihyun និង Lee Minho នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​កម្រង​កោះ Palau ប្រទេស​អេស្ប៉ាញ​ដើម្បី​ថត​រឿង​ភាគ "Legend of the Blue Sea”។ អ្នក​ទាំង​២​នឹង​ចេញ​ទៅ​នៅ​ចុង​ខែ​សីហា​នេះ។ ដោយ​សារ​តែ​រឿង​នេះ​ត្រូវ​ទាមទារ​មាន​ឈុត​ឆ្នេរ​និង​ច្រាំង​ដែល​ស្អាត​ខ្លាំង ទើប​ក្រុម​ការងារ​បាន​សម្រេច​ចិត្ត​ថា​ត្រូវ​ថត​នៅ​ក្រៅ​ប្រទេស​បែប​នេះ"។

 

នៅ​ក្នុង​រឿង​នេះ តួ​រឿង "សង្សារ​ខ្ញុំ​ជា​មនុស្ស​ភព​ផ្កាយ" នឹង​ដើរ​តួ​ជា​ទេព​មច្ឆា​មួយ​រូប​ដែល​ឡើង​មក​រស់​នៅ​ទីក្រុង​សេអ៊ូល។ រីឯ​ប្រុស​ស្អាត Lee Minho វិញ​នឹង​ក្លាយ​ជា​ជន​បោកប្រាស់​ឈាម​ត្រជាក់​ម្នាក់។ ក្រៅ​ពី​ប្រជាប្រិយភាព​ដ៏​ធំ​របស់ Jun Jihyun និង Lee Minho “Legend of the Blue Sea” ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ​ដោយ​មាន​អ្នក​និពន្ធ​រឿង Park Ji Eun កវី​និពន្ធ​រឿង "My Love From the Star” និង​លោក Jin Hyuk អ្នក​ដឹក​នាំ​របស់​រឿង "City Hunter”។ រឿង​ភាគ​ថ្មី​ចុង​ក្រោយ​របស់ Lee Minho មុន​ពេល​លោក​ចូល​បម្រើ​កង​ទ័ព​នេះ​នឹង​ត្រូវ​បាន​ចាក់​ផ្សាយ​ក្នុង​ខែ​វិច្ឆិកា​ឆ្នាំ​នេះ​នៅ​លើ​ប៉ុស្តិ៍ SBS៕

 

 
 
 

រូបភាពអ្នក​គាំទ្រកាត់តតួអង្គរបស់ Lee Minho

 

ចុចអាន៖តួ​រឿង”សង្សារ​ខ្ញុំជា​មនុស្ស​ភព​ផ្កាយ” ប្រឹង​សម្រក​រាង​ខណៈ​ជិត​ដល់​ថ្ងៃ​ថត​​រឿង​ជាមួយ Lee Minho

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖soompi

អត្ថបទពេញនិយម
អត្ថបទថ្មី