ជៀស​ ស្រួច​ ​មាន​ស្នាដៃ​អ្វី​ខ្លះ​​​ក្នុង​វិស័យ​ប្រដា​ល់​​ និង​សិល្បៈ?

  • 2016-08-15 13:00:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ប្រដាល់ ​និង​​តារា​សម្តែង​​​កំឡុង​​ឆ្នាំ​២០០២-២០០៣​​​លោក​ ជៀស​ ស្រួច​ ​រំលឹក​ស្នាដៃ ​ដែល​លោក​ធ្លាប់​​បាន​ជោគជ័យ​ និង​បន្សល់​ទុក​​ដូច​ជា​​ឈ្នះ​ពាន​រង្វាន់​​ជើង​ឯក​ទូទាំង​ប្រទេស​ក្នុង​ពិភព​ប្រដាល់​ ថត​កុន ​និង​ថត​​​ចម្រៀង​ខារ៉ាអូខេ​​ជាដើម។​​

 

 

អតីត​អ្នក​ប្រដាល់​រូប​នេះ​​​​បាន​ឲ្យ​ដឹង​ថា ​ចូល​ប្រលូក​ក្នុង​វិស័យ​ប្រដាល់​​នៅ​ឆ្នាំ​១៩៩៨​ តែ​រហូត​ដល់​ឆ្នាំ​២០០០ ​ទើប​លោក​​ប្រកួត​ឈ្នះ​មេដាយ​មាស​ថ្នាក់​ជាតិ​ម្តង​​​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូ​ក្រាម​។​ អំឡុង​ឆ្នាំ​២០០៤ ​​លោក​ជា​ពិធី​ករ​​កម្មវិធី​ប្រដាល់​ម្នាក់​​​នៅ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៥​ ​ផង​ដែរ និង​ធ្លាប់​បើក​ក្លឹប​កីឡា​​ ព្រម​ទាំង​​ភោជនីយដ្ឋាន​ផង។

 

​បុរស​​​មាន​ខ្សែ​ជីវិត​រសាត់​អណ្ដែត​តាំង​ពី​ ​ឆ្នាំ​២០០៤​ដល់​ឆ្នាំ​២០១៦​​រូប​នេះ​បន្ត​ថា ​ក្រៅ​ពី​អាជីព​ប្រដាល់​លោក​ក៏​ជា​តារា​សម្ដែង​កុន ​និង​ថត​ចម្រៀង​ខារ៉ាអូខេ​។ ​បើ​តាម​លោក​ចាំ​​ចូល​សិល្បៈ​អំឡុង​ឆ្នាំ​២០០៤ ​ហើយ​កាល​នោះ​លោក​ថត​កុន​បាន​​ប្រហែល ៨​រឿង​មាន​ដូច​ជា​ ជ្រោះ​ស្នេហ៍​ពេជ្រនិល​ អ្នក​ទោស​ដូង​ចិត្ត​ ស្នេហ៍​ក្មេង​វ័យ​ក្មេង​ ភូមិ​តិរច្ឆាន ប្រពន្ធ​ខ្មោច ចំប៉ា៤ទង​ បេះ​ដូង​អ្នក​ប្រដាល់ ក្របី​លាក់​កូន ចំណែក​ចម្រៀង ​​និង​​ថត​ខារ៉ាអូខេ​​បាន​មួយ​បទ​គឺ​បេះ​ដូង​អ្នក​ប្រដាល់​​ ដែល​​​ច្រៀង​ដោយ​លោក​ ខេមរៈ សិរីមន្ត។​

 

លោក​ ជៀស​ ស្រួច​ ឈប់​ប្រដាល់​និង​ចាក​ចេញ​ពី​សិល្បៈ​​ព្រម​ទាំង​បាត់​មុខ​ឈឹង​​កំឡុង​ឆ្នាំ​២០០៤។ ​រហូត​មក​ដល់​​ពាក់​កណ្ដាល​ខែ​កក្កដា​ ឆ្នាំ​២០១៦​នេះ​ ទើប​លោក​សម្រេច​ចិត្ត​បង្ហាញ​មុខ​និង​ចូល​​ថត​កុន​ ​ព្រម​ទាំង​​ធ្វើ​ជា​អាជ្ញាកណ្ដាល​​ និង​ចៅក្រម​កីឡា​ប្រដាល់​វិញ៕

 

​អត្ថបទ​៖ នួន ស៊ីណា​​​​

អត្ថបទថ្មី