មុខងារបង្កប់៦លើ iPhone ងាយៗជួយអ្នកបានច្រើន
- 2016-08-14 23:31:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុខងារបង្កប់៦លើ iPhone ងាយៗជួយអ្នកបានច្រើន
ចន្លោះមិនឃើញ
មុខងារបង្កប់ចំនួន៦ លើទូរសព្ទ iPhone ខាងក្រោម ពិតជាមានអត្ថប្រយោជន៍ច្រើន ព្រោះវាបានជួយសម្រួលដល់អ្នកប្រើប្រាស់ឲ្យកាន់តែចំណេញពេលវេលា ផ្ដល់ភាពងាយស្រួល។ មានមុខងារបង្កប់ជាច្រើនទៀត ដែលអ្នកប្រើប្រាស់មិនសូវចាប់អារម្មណ៍ តែពេលនេះសូមលើកយកចំណុចដូចខាងក្រោម៖
១. របៀបបង្កើតសារឆ្លើយតបដោយស្វ័យប្រវត្តិ ពេលមានគេទូរសព្ទមកអ្នកមិនអាចលើកបាន
ការកំណត់បែបនេះបានជួយឲ្យលោកអ្នកតបសារទៅវិញមិនចាំបាច់ចំណាយពេលវាយអក្សរយូរ ទៅកាន់អ្នកទូរសព្ទមក បើអ្នករវល់។ ដើម្បីកំណត់សូមចូលទៅកាន់ Setting => Phone => Respond With Text រួចវាចេញ ៣ប្រឡោះ ឲ្យលោកអ្នកសរសេរឃ្លាប្រាប់មូលហេតុរបស់អ្នកទុកជាមុន។ តែបើលោករកនឹកពុំទាន់ឃើញអាចឃ្លាលំនាំដើមរបស់វាបានមានដូចជា៖ សុំទោស! ខ្ញុំមិនអាចលើកទូរសព្ទបានទេឥឡូវនេះ។ ខ្ញុំកំពុងនៅតាមផ្លូវ។ ចាំខ្ញុំទូរសព្ទទៅវិញនៅពេលក្រោយ។
របៀបប្រើនោះគឺ ពេលគេទូរសព្ទមក អ្នកគ្រាន់តែចុចប៊ុតុង Message រួចវានឹងលោតឃ្លាទាំង ៣ ដែលអ្នកបានកំណត់ទុកនោះចេញឡើងហើយ រួចចុចលើឃ្លាណាមួយដែលអ្នកចង់បានជាការស្រេច។
២. បម្លែង File HTML ទៅជា PDF ដាក់ក្នុង iBook
ដោយលោកអ្នកគ្រាន់តែបើកឯកសារ ឬអត្ថបទណាមួយ រួចចុចលើប៊ូតុង Save ខាងក្រោមដែលមានសញ្ញាព្រួញបាញ់ទៅលើ=> បិទអ៊ីនធើណិតសិន=> Save PDF to iBooks ពេលនោះវានឹងបង្កើតជា File PDF ហើយ។
៣. ថតរូបពេលកំពុងថតវីដេអូ
នេះជាវិធីងាយស្រួល តែអ្នកប្រើប្រាស់មួយចំនួនមិនសូវចាប់អារម្មណ៍ ខណៈពេលអ្នកកំពុងថតវីដេអូ អ្នកក៏អាចថតរូបភាពបានដែរ ដោយមិនចាប់បាច់បញ្ឈប់ថតវីដេអូឡើយ ដោយគ្រាន់តែចុចប៊ូតុងពណ៌សខាងក្រោមប៊ូតុងថតវីដេអូពណ៌ក្រហមប៉ុណ្ណោះ។
៤. រលាក់ អង្រួនទូរសព្ទឲ្យវាត្រលប់ក្រោយពេលវាយសារខុស
ពេលលោកអ្នកសរសេរខុស ឬច្រឡំលុបសារដោយចៃដន្យ ហើយចង់ត្រលប់ក្រោយវិញ អ្នកពិតជាពិបាកព្រោះគ្មានប៊ូតុង Undo តែមុខងារចាប់រលាក់ អង្រួនទូរសព្ទបានបង្កប់មុខងារ Undo យ៉ាងល្អ។
៥. លុបលេខនៅកម្មវិធីគិតលេខ
កម្មវិធីគិតលេខ Calculator ដែលអ្នកបានវាយលេខជាច្រើនខ្ទង់តែបើចង់លុបលេខខាងក្រោយគេពេលវាយច្រឡំ អ្នកនឹងពិបាកព្រោះពុំដឹងមុខងារបង្កប់ តែពេលនេះអ្នកនឹងងាយស្រួល ដោយគ្រាន់តែអ្នកយកម្រាមដៃទាញផ្ទៃខ្មៅខាងស្ដាំ ឬឆ្វេង នោះលេខនឹងលុបខ្ទង់ខាងក្រោយគេម្ដងមួយៗ។
៦. កំណត់ឲ្យបទចម្រៀងឈប់
ពេលគេងយប់ ភាគច្រើនបងប្អូនចាក់ចម្រៀងកំដរអារម្មណ៍ទម្រាំគេងលក់ តែមិនបានបិទក្រោយគេងលក់ រហូតបទចម្រៀងចាក់រហូតទល់ព្រឹកក៏មាន។ ដើម្បីកំណត់ឲ្យវាឈប់ អ្នកគ្រាន់តែចូលទៅកាន់ កម្មវិធី Clock => Timer (កំណត់ពេលរយៈពេលបទចម្រៀងត្រូវឈប់មានម៉ោង និងនាទី ) => When Timer Ends ចុចពាក្យ Stop Playing => Start ជាការស្រេច៕
ប្រែសម្រួល៖ ឡេង ភារុណ ប្រភព៖ macworld