៤ សន្លឹកបង្ហាញថា ស្ពានអ្នកលឿងសម្រេចបាន ៩០ % ហើយ
- 2014-11-01 14:47:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ សន្លឹកបង្ហាញថា ស្ពានអ្នកលឿងសម្រេចបាន ៩០ % ហើយ
ចន្លោះមិនឃើញ
ស្ពាន អ្នកលឿង មានប្រវែងសរុបចំនួន ២២២០ ម៉ែត្រ ទទឹងប្រវែង ១៣ ម៉ែត្រ និង មានកម្ពស់ផុតពីផ្ទៃទឹកនៅរដូវវស្សា ៣៧,៥ ម៉ែត្រ ដែលកំពុងស្ថាបនា ឥឡូវនេះសម្រេចបាន ៩០ %។ នេះបើយោងតាម Page Facebook មួយដាក់គណនីថា Samdech Hun Sen, Cambodian Prime Minister ដែលបានបង្ហោះរូបភាព ៤ សន្លឹក ពីការស្ថាបនាស្ពានអ្នកលឿងជិតបានសម្រេច ១០០% កាលពីយប់មិញនេះ។
គណនីដដែលបានសរសេរនៅលើ Wall របស់ខ្លួនថា "ស្ពានអ្នកលឿងរបស់យើងបានកសាងរួចរាល់ប្រមាណ ៩០ ភាគរយហើយមក ទល់ពេលនេះ។ យើងសង្ឃឹមថា នឹងដាក់អោយប្រជាពលរដ្ឋបានប្រើប្រាស់នៅមុនចូលឆ្នាំខ្មែ ២០១៥"។
យោងតាមបណ្ដាញសារព័ត៌មានដែលធ្លាប់បានចុះផ្សាយពីគម្រោងសាងសង់ស្ពានអ្នកលឿងបានឲ្យដឹងថា តាមការគ្រោងទុកស្ពានអ្នកលឿងនឹងបញ្ចប់ការសាងសង់នៅ ខែមីនា ឆ្នាំ ២០១៥ ខាងមុខ ដោយការចំណាយ ៩០ លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល ជប៉ុន៕