Microsoft ​និយាយ​ការ​ពិត​ពី​ចំណុច​ខ្សោយ​ iPad Pro

  • 2016-08-17 16:37:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Microsoft ទើប​បញ្ចេញ​វីដេអូ​ពាណិជ្ជកម្ម​មួយ​សម្រាប់​ Surface Pro 4 ដែល​ប្រៀប​គ្នា​នឹង​ iPad Pro របស់​ Apple។

 

 

វីដេអូ​ពាណិជ្ជកម្ម​នេះ​មាន​ចំណង​ជើង​ "What's a Computer? Just ask Cortana” ដោយ​អម​ជា​មួយ​នឹង​ការ​រៀបរាប់​ក្រោម​វីដេអូ​ថា "គ្រាន់​តែ​ហៅ​អ្វី​មួយ​ថា​ជា​កុំព្យូទ័រ​ មិន​មែន​មាន​ន័យ​ថា​វា​សក្ដិសម​នឹង​ការ​ពណ៌នា​ឡើយ"។

 

ច្បាស់​ណាស់​ថា​ពាណិជ្ជកម្ម​ថ្មី​នេះ​ចង់​ដឺ​ដង​​ឲ្យ​ពាណិជ្ជកម្ម​របស់​ Apple ចំណង​ជើង​ "What's a Computer?” និង​ពាក្យ​ស្លោក​ "Super Computer” របស់​ iPad Pro។

 

 

​​ពាណិជ្ជកម្ម​​ថ្មី​របស់​ Microsoft នេះ​ បាន​និយាយ​អំពី​ចំណុច​ខ្សោយ​មួយ​ចំនួន​របស់​ iPad Pro ក្នុង​នាម​ជា​​ "Super Computer” ​ដូច​ជា ​មិន​អាច​ប្រើ​ប្រាស់​កម្មវិធី​ Microsoft Office បាន​ពេញ​លេញ, គ្មាន​ Trackpad និង​ មិន​មាន​រន្ធ​សម្រាប់​ត​ភ្ជាប់ (external port) ​ជា​ដើម៕

 

ចុច​អាន៖ កុំព្យូទ័រ​ Onion Omega 2​ ​លក់​ញាក់​សាច់​តម្លៃ​ ​៥​ ​ដុល្លារ​ ​អាច​កុម្ម៉ង់​បាន​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ MacRumors