Ford​ ​នឹង​ផលិត​រថយន្ត​គ្មាន​ចង្កូត​ ​និង​ហ្គែរ​ ​នា​ឆ្នាំ​ ​២០២១​

  • 2016-08-17 16:58:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ford​ ​បាន​ប្រកាស​ជា​ផ្លូវ​ការ​នូវ​គម្រោង​ផលិត​រថយន្ត​បើកបរ​ដោយ​ស្វ័យប្រវត្ត​គ្មាន​ចង្កូត​ ​និង​ហ្គែរ​នា​ឆ្នាំ​ ​២០២១។

 

 

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្រោយ​ ​Ford​ ​ធ្វើ​តេស្តសាកល្បង​រថយន្ត​បើកបរ​ដោយ​ស្វ័យប្រវត្ត​បាន​យ៉ាង​ជោគជ័យ។ ក្នុង​គម្រោង​នេះ​ ​Ford​ ​បាន​សហការ​ជា​មួយ​ក្រុមហ៊ុន​ជា​ច្រើន​ដែល​មាន​ដូច​ជា​ ​Velodyne​ ​ទទួល​បន្ទុក​ផ្នែក​ផលិត​ ​Sensor​ ​សម្រាប់​បច្ចេកវិទ្យា​វិភាគ​ស្ថានភាព​ផ្លូវ​ ​LIDAR, SAIPS​ ​ផលិត​មុខងារ​បង្ហាញ​ក្រាហ្វិក​ ​virtual retina និងNirenberg Neuroscience ផលិត​ផែន​ទី​ ​3D។

 

 

រថយន្ត​ប្រភេទ​នេះ​មិន​ទាន់​តម្រូវ​លក់​ឲ្យ​អ្នក​ប្រើប្រាស់​ទូទៅ​នោះ​ទេ​ ​គឺ​​ក្រុមហ៊ុន​ ​Ford​ ​ចង់​ផ្គត់ផ្គង់​លើ​ផ្នែក​សេវាកម្ម​រថយន្ត​ឈ្នួល​ជា​មុន​សិន​ ​ខណៈ​ដែល​តម្លៃ​​នឹង​ថ្លៃ​លើស​រថយន្ត​ធម្មតា​យ៉ាង​ក្រាស់ក្រែល៕

 

អាន​បន្ត​ ​៖​ Microsoft ​និយាយ​ការ​ពិត​ពី​ចំណុច​ខ្សោយ​ iPad Pro

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ប្រភព​ ​៖​ ​verge