ជាង១សតវត្ស មេដាយមាសអូឡាំពិកមិនមែនធ្វើពីមាសសុទ្ធទេ
- 2016-08-17 17:40:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាង១សតវត្ស មេដាយមាសអូឡាំពិកមិនមែនធ្វើពីមាសសុទ្ធទេ
ចន្លោះមិនឃើញ
បើទោះជាមេដាយមាសអូឡាំពិកមានតម្លៃធំធេងមិនអាចកាត់ថ្លៃបាន សម្រាប់អត្តពលិក និងប្រទេសនិមួយៗដែលឈ្នះវា តែតាមពិតវត្ថុធាតុដើម យកមកផលិតគឺមិនមែនមាសសុទ្ធនោះទេ។
មេដាយមាសដែលអ្នកគ្រប់គ្នាឃើញកីឡាករល្បីៗដូចជា Usain Bolt, Michael Phelps និងSimone Biles ពាក់នៅនឹង.ក ពេលទទួលជ័យជម្នះ តាមពិតគឺ ៩៩ភាគរយ គេយកលោហធាតុប្រាក់យកមកផលិតក្នុងនោះ មានមាសតែ១ភាគរយប៉ុណ្ណោះ។
យ៉ាងណាក៏ដោយនេះមិនមែនជារឿងថ្មីទេសម្រាប់អូឡាំពិកនៅរីយ៉ូជាក់ស្ដែងជាង១០០ ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ ១៩១២ មកមេដាយមាស អូឡាំពិក គឺមិនដែលផលិតពីមាសសុទ្ធម្ដងណាឡើយ។ វាមានទម្ងន់និមួយៗ ចំនួន ៥០០ក្រាម និងចំណាយថ្លៃផលិតអស់ ៥៨៧ដុល្លារក្នុង១គ្រឿង។
បើតាមការបញ្ជាក់របស់លោក Berbert អ្នកគ្រប់គ្រងការផលិតមេដាយរបស់ប្រេស៊ីលឲ្យដឹងថា មេដាយនៃព្រឹត្តិការណ៍អូឡាំពិក សរុបទាំងអស់មានចំនួន ៥,១៣០ គ្រឿង ប្រើប្រាស់ពេល៤៨ម៉ោងដើម្បីផលិត។ ការប្រកួតអូឡាំពិកចុងក្រោយបំផុតដែលប្រគល់មេដាយមាសសុទ្ធឲ្យ អត្តពលិក គឺអូឡាំពិកឆ្នាំ ១៩១២ ប្រារព្ធឡើងក្នុងទីក្រុង Stockholm ប្រទេសស៊ុយអែត៕
ប្រែសម្រួល៖ វីរ៉ុត ប្រភព៖ Dailymail