MAMA ២០១៦ ប្រកាសកាលបរិច្ឆេទនិងទីតាំងប្រារព្ធពិធី
- 2016-08-17 17:35:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
MAMA ២០១៦ ប្រកាសកាលបរិច្ឆេទនិងទីតាំងប្រារព្ធពិធី
ចន្លោះមិនឃើញ
បើទោះបីជាដល់ចុងឆ្នាំទើបកម្មវិធីប្រគល់ពានរង្វាន់ចម្រៀង Mnet Asian Music Awards (MAMA) ត្រូវបានធ្វើឡើងក៏ដោយ តែកាលបរិច្ឆេទនិងទីតាំងប្រារព្ធកម្មវិធីត្រូវបានប្រកាសហើយ។
ជារៀងរាល់ឆ្នាំ កម្មវិធីប្រគល់ពានរង្វាន់ចម្រៀងកូរ៉េនិងអាស៊ីដ៏ធំ Mnet Asian Music Awards (MAMA) ត្រូវបានធ្វើឡើងក្រោមការទន្ទឹងរង់ចាំរបស់អ្នកគាំទ្រវិស័យចម្រៀង Kpop យ៉ាងច្រើនកុះករ។ ព្រឹកថ្ងៃទី១៧ខែសីហា CJ E&M ក្រុមហ៊ុនទទួលខុសត្រូវខាងរៀបចំកម្មវិធីនេះបានបញ្ជាក់ពីកាលបរិច្ឆេទនិងទីតាំងធ្វើ MAMA ក្នុងឆ្នាំនេះ។ តំណាងរបស់ក្រុមហ៊ុននេះបានឲ្យដឹងថា៖ "MAMA ឆ្នាំ ២០១៦នឹងត្រូវបានធ្វើឡើងនៅថ្ងៃទី ២ខែធ្នូ ហើយទីតាំងគឺតែរក្សាដដែលគឺ Asia World-EXPO, AWE នៅទីក្រុងហុងកុង"។ និយាយពីក្រុមចម្រៀងក៏ដូចជាតារាចម្រៀងដែលចូលរួមវិញ តំណាងរូបនេះមិនទាន់បង្ហើបនៅឡើយទេថាអ្នកណានឹងចូលរួម៕
ចុចអាន៖Jun Jihyun នឹងក្លាយជាទេពមច្ឆាក្នុងរឿងភាគថ្មីជាមួយ Lee Minho
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖allkpop