កីឡាករ២នាក់ តម្រូវឲ្យត្រឡប់ទៅប្រទេសវិញ ដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋ
- 2016-08-17 18:42:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករ២នាក់ តម្រូវឲ្យត្រឡប់ទៅប្រទេសវិញ ដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋ
ចន្លោះមិនឃើញ
កីឡាករបាល់ទាត់ U-23 ជម្រើសជាតិនីហ្សេរីយ៉ា២នាក់ តម្រូវឲ្យចាកចេញពីប្រទេសប្រេស៊ីល ត្រឡប់ទៅប្រទេសកំណើតវិញ ដើម្បីសន្សំសំចៃលុយរដ្ឋ។
កីឡាករ Stanley Dimgba (ឆ្វេង) និង Yusuf Mohammed
Stanley Dimgba និង Yusuf Mohammed គឺជាកីឡាករជម្រើសជាតិនីហ្សេរីយ៉ា ដែលបានធ្វើដំណើរទៅចូលរួមព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុង Rio សម្រាប់តំណែងបម្រុង ដើម្បីការពារក្រែងមានកីឡាករណារបួស ពួកគេអាចជំនួសបាន។ ប៉ុន្តែពួកគេទាំង២ និងបុគ្គលិកក្រុម៣នាក់ទៀត ត្រូវបញ្ជូនត្រឡប់ទៅប្រទេសវិញ ព្រោះការចំណាយនៅប្រេស៊ីលអស់ច្រើនពេក និងដើម្បីសន្សំលុយរដ្ឋ។
មន្ត្រីជាន់ខ្ពស់នីហ្សេរីយ៉ាម្នាក់ បានប្រាប់ដល់ TheCable ថា៖ "បាទ, វាជាការពិតដែលគ្រូពេទ្យ បុគ្គលិកខាងព័ត៌មាន និងកីឡាករបម្រុង២នាក់ទៀត ត្រូវបញ្ជូនត្រឡប់ទៅប្រទេសនីហ្សេរីយ៉ាវិញ។ រដ្ឋអាចឧបត្ថម្ភសម្រាប់កីឡាករតែ១៨នាក់ និងបុគ្គលិកក្រុម៧នាក់ទៀតប៉ុណ្ណោះ។ ក្រសួងមិនអាចឧបត្ថម្ភ លើសពីចំនួន២៥នាក់ នៅអូឡាំពិកឡើយ”។
ក្រុម U-23 ជម្រើសជាតិនីហ្សេរីយ៉ា បានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រអូឡាំពិកហើយ ខណៈដែលពួកគេត្រៀមប៉ះក្រុម U-23 ឥន្ទ្រីដែកអាល្លឺម៉ង់ នាវេលាម៉ោង០២:០០នាទីយប់នេះ ហើយបើឈ្នះ នឹងឡើងទៅប៉ះក្រុមម្ចាស់ផ្ទះ U-23 ប្រេស៊ីល ឬ U-23 ហុងឌុយរ៉ាស់នៅវគ្គផ្ដាច់ព្រ័ត្រ៕
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ TheSun