ចេញហើយ ថ្ងៃប្រកួត Canon Photomarathon លើកទី៦
- 2016-08-18 01:19:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញហើយ ថ្ងៃប្រកួត Canon Photomarathon លើកទី៦
ចន្លោះមិនឃើញ
i-Qlick ជាក្រុមហ៊ុននាំចូល និងចែកចាយផលិតផលម៉ាក Canon ផ្ដាច់មុខនៅកម្ពុជា បានប្រកាសជាសាធារណៈពីកាលបរិច្ឆេទនៃការប្រកួតប្រជែងថតរូប Canon PhotoMarathon 2016 គឺធ្វើឡើងនៅថ្ងៃទី៩ តុលា ២០១៦។
ព្រឹត្តិការណ៍ប្រកួតថតរូបធំជាងគេតែមួយគត់នៅកម្ពុជានេះ នឹងធ្វើនៅកោះពេជ្រ អគារ K និង L ចាប់ពីម៉ោង ៧:០០ ព្រឹក ដល់ ម៉ោង ៩:០០យប់។ នេះជាលើកទី៦ ហើយរបស់ Canon PhotoMarathon នៅកម្ពុជា ហើយក្នុងឆ្នាំនេះ រំពឹងថាមានបេក្ខជនចូលរួមប្រកួតច្រើនរហូតដល់ ១០០០ នាក់។
ស្របតាមលក្ខខណ្ឌនៃការប្រកួតថតរូប Canon PhotoMarathon នៅទូទាំងតំបន់អាស៊ី ប្រធានបទនៃការប្រកួតនឹងផ្ដល់ជូនអ្នកចូលរួមនៅថ្ងៃប្រកួតតែម្ដង។ បន្ទាប់មក បេក្ខជនត្រូវប្រើគំនិតច្នៃប្រឌិតរបស់ខ្លួនដើម្បីថតយករូបភាពល្អឥតខ្ចោះដែលស្របទៅតាមប្រធានបទនីមួយៗ មុនពេលវិលត្រឡប់មកដាក់បញ្ចូលរូបទៅកន្លែងប្រកួត មុនពេលវេលាផុតកំណត់។
ស្រដៀងនឹងឆ្នាំមុន Canon PhotoMarathon កម្ពុជាប្រចាំឆ្នាំ២០១៦ នេះ នឹងបែងចែកអ្នកចូលរួមជា ២ វិញ្ញាសា គឺ Student Category និង Open Category។ Student Category ជាវិញ្ញាសាសម្រាប់បេក្ខជនអាយុក្រោម ១៨ ឆ្នាំ។ អ្នកចូលរួមក្នុងវិញ្ញាសានេះ ក៏ត្រូវគោរពតាមច្បាប់ និងមានប្រធានបទដូចវិញ្ញាសាប្រភេទ Open Categoryដែរ គ្រាន់តែទទួលរង្វាន់ផ្សេងគ្នា។
ការប្រកួតប្រជែងនេះដំណើរការដូចម្ដេច?
Canon PhotoMarathon ជាប្រកួតប្រជែងថតរូបដោយឥតគិតថ្លៃ បើកទូលាយសម្រាប់គ្រប់ជាតិសាសន៍ ដោយមិនគិតពីកម្រិតបទពិសោធន៍ក្នុងការថតរូប ម៉ាកម៉ាស៊ីនថត ឬអាយុឡើយ (សម្រាប់ Open Category)។
អ្នកចូលរួមនឹងត្រូវបានផ្តល់ប្រធានបទក្នុងការបង្កើតស្នាដៃថតរូបចំនួន ៣ ស្របទៅតាមពេលវេលាកំណត់ ដោយប្រើរយៈពេល ៣ ម៉ោងដើម្បីបញ្ចប់ប្រធានបទមួយដែលនឹងត្រូវប្រកាសដោយឡែកពីគ្នា គឺនៅម៉ោង ៩ ព្រឹក ១២ ថ្ងៃត្រង់ និងម៉ោង ៣ រសៀល។ រូបភាពរបស់បេក្ខជនទាំងអស់ ត្រូវបានវិនិច្ឆ័យដោយក្រុមគណៈវិនិច្ឆ័យមួយដែលផ្អែកលើការពាក់ព័ន្ធទៅនឹងប្រធានបទ គំនិតច្នៃប្រឌិតក្នុងការបកស្រាយប្រធានបទ ការប្រើប្រាស់ពណ៌ ពន្លឺ និងសមាសភាពនៃរូបភាព។
សមាសភាពគណៈកម្មការវិនិច្ឆ័យ Canon PhotoMarathon កម្ពុជាឆ្នាំ២០១៦៖
វិញ្ញាសា Open Category៖
-លោក Scott Howes, Picture Editor នៃកាសែតភ្នំពេញប៉ុស្តិ៍ -កញ្ញា Jessica Lim អ្នកសម្របសម្រួលសិក្ខាសាលា និងមហោស្រពរូបថតអង្គរនៃតំបន់អាស៊ី -លោក ថៃ វណ្ណថា (Jerry Thai) សាស្ត្រាចារ្យបង្រៀនថតរូបនៅ Canon Imaging Academy និងជាស្ថាបនិកនៃក្រុមអ្នកថតរូប @homePhotography
វិញ្ញាសា Student Category៖
-លោក តាំង ឈិនសុធី សាស្ត្រាចារ្យបង្រៀនថតរូបរបស់ Canon Imaging Academy និងជាអ្នកថតរូបសារព័ត៌មានរបស់ទីភ្នាក់ងារបារាំង (AFP)
រង្វាន់
ការប្រកាស និងប្រគល់រង្វាន់ នឹងធ្វើឡើងនៅទីកន្លែង និងថ្ងៃដដែលម៉ោង ៧ យប់ ដោយជ្រើសរើសអ្នកឈ្នះសរុប ១៨ នាក់ (៩នាក់ចេញពីវិញ្ញាសាប្រភេទ Student Category និង៩នាក់ទៀតពី Open Category)។ អ្វីដែលពិសេស អ្នកឈ្នះរង្វាន់ទាំង ១៨ រូបនៅឆ្នាំនេះ នឹងត្រឡប់ទៅផ្ទះជាមួយនឹងកាមេរ៉ាម៉ាក Canon ប្រភេទ DSLRs ព្រមទាំងឱកាសចូលរួមក្នុងដំណើរកម្សាន្តថតរូប Canon Photo Clinic នៅខេត្តសៀមរាប។
រង្វាន់ធំ - ដំណើរកម្សាន្តថតរូប Canon Photo Clinic នៅជប៉ុន
មួយក្នុងចំណោមអ្នកឈ្នះទាំង ១៨ រូបពីប្រភេទ Open Category នឹងត្រូវបានជ្រើសរើស ១ រូប ដើម្បីចូលរួមជាមួយអ្នកឈ្នះរង្វាន់ធំផ្សេងទៀតមកពីជុំវិញតំបន់អាស៊ីក្នុង Canon Photo Clinic នៅជប៉ុន។
ចំណាត់ថ្នាក់រូបថតដែលមានអ្នកចូលចិត្តច្រើនបំផុត
រូបភាពដែលទទួលបានជយលាភីទាំងអស់ពីអ្នកឈ្នះទាំង ១៨ នាក់ពីប្រភេទ Open Category និង Student Category នឹងត្រូវបានដាក់បង្ហោះនៅលើផេកហ្វេសប៊ុករបស់ i-Qlick: www.facebook.com/iQlickCambodia សម្រាប់ការបោះឆ្នោតជាសាធារណៈ ចាប់ពីថ្ងៃទី១០ តុលា ដល់ថ្ងៃទី១៦ តុលា ២០១៦ ។ រូបភាពដែលមានចំនួន Like ច្រើនបំផុតនៃការបោះឆ្នោត នឹងទទួលជយលាភី ហើយអ្នកឈ្នះនឹងទទួលប័ណ្ណទិញទំនិញពី i-Qlick ដែលមានតម្លៃ ១០០ ដុល្លារ។
ថ្ងៃផុតកំណត់ចុះឈ្មោះ
ការចុះឈ្មោះសម្រាប់ការប្រកួតប្រជែងនេះនឹងបញ្ចប់នៅថ្ងៃទី៦ តុលា ២០១៦ ម៉ោង ៥ ល្ងាច។
លើបណ្ដាញអ៊ីនធឺណិត
អ្នកចូលរួមអាចចុះឈ្មោះតាមអ៊ីនធើណែតបានតាមរយៈផេកហ្វេសប៊ុករបស់ i-Qlick គឺ www.facebook.com/iQlickCambodia ។
ទូរសព្ទទៅទំនាក់ទំនង
អ្នកចូលរួមអាចទូរសព្ទដើម្បីចុះឈ្មោះបានតាមរយៈ 081 969 813 / 010 803 836 / 010 803 826 ។
Canon PhotoMarathon កម្ពុជាឆ្នាំ២០១៦ ត្រូវបានរៀបចំដោយក្រុមហ៊ុន i-Qlick និងគាំទ្រដោយក្រុមហ៊ុន Canon ។ ដៃគូទូរគមនាគមន៍ជាផ្លូវការនៅឆ្នាំនេះ គឺក្រុមហ៊ុន Smart ។ ម្ចាស់ឧបត្ថម្ភ (Gold) គឺមានក្រុមហ៊ុន Acer, ក្រុមហ៊ុនធានារ៉ាប់រង Forte និងរមណីយដ្ឋាន Vikirirom Pine Resort ។ ម្ចាស់ឧបត្ថម្ភ (Silver) មានរោងភាពយន្ត Platinum Cinplex និង Sunny Coco។ ម្ចាស់ឧបត្ថម្ភ (Bronze) មាន Krispy Kreme, ភេសជ្ជៈបង្កើនជាតិទឹក Revive, Police Body Size, ភេសជ្ជៈ Olatte, ទឹកបរិសុទ្ធ EuroTech និងរោងភាពយន្ត Legend Cinema និងដៃគូប្រព័ន្ធផ្សព្វផ្សាយព្រឹត្តិការណ៍នេះគឺក្រុមហ៊ុន Sabay៕
អត្ថបទ៖ ដៃគូសហការ