Brevite កាតាបកាមេរ៉ា ដែលអ្នកថតរូបគ្រប់គ្នាមិនអាចខ្វះបាន
- 2016-08-19 23:32:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Brevite កាតាបកាមេរ៉ា ដែលអ្នកថតរូបគ្រប់គ្នាមិនអាចខ្វះបាន
ចន្លោះមិនឃើញ
Brevite ជាក្រុមហ៊ុនថ្មី ដែលមានជំនាញខាងផលិតកាតាបកាមេរ៉ា។ ថ្មីៗក្រុមហ៊ុននេះបានបញ្ចេញកាតាប ២ ម៉ូដែល គឺ Rucksack និង Rolltop។
កាតាបទាំងពីរនេះមានរូបរាងខាងក្រៅខុសគ្នាបន្តិចតែគុណភាពដូចគ្នា ដែលការពារការជ្រាបទឹក ហើយមានផ្ទៃខាងក្នុងធំទូលាយដែលអាចដាក់កាមេរ៉ាប្រភេទ DSLR ២ គ្រឿង Lens 70-200 មួយដើម និង Lens ខ្លីមួយដើមផ្សេងទៀត។
មិនត្រឹមតែអាចដាក់កាមេរ៉ា តែកាតាបនេះនៅមានកន្លែងសម្រាប់ដាក់កុំព្យូទ័រយួរដៃទំហំ ១៥អ៊ិញ មួយគ្រឿង អមជាមួយកន្លែងផ្ទុកសម្ភារៈចាំបាច់នានា។ ចំពោះតម្លៃសម្រាប់ម៉ូដែល Rucksack ថ្លៃ ១៦៥ ដុល្លារ និងម៉ូដែល Rolltop ថ្លៃ ១៨៥ ដុល្លារ តែបើធ្វើកុម្ម៉ង់មុនដំណាច់ខែសីហានេះ ប្រិយមិត្តអាចទទួលបានការបញ្ចុះតម្លៃ ២០ %៕
ប្រិយមិត្តចាប់អារម្មណ៍អាច ចុចកុម្ម៉ង់ទីនេះ៕
អានបន្ត ៖ ឡានព្រះចៅអធិរាជរចនារូបរាងស្អាតឥតខ្ចោះ តម្លៃមិនក្រោមលាន
ប្រែសម្រួល ៖ រដ្ឋ ប្រភព ៖ dpreview