លោកតា៩១ឆ្នាំចាក់មួក ៨០០០មួកឲ្យជនអនាថា ទាំងខ្លួនដេកព្យាបាលមហារីកក្នុងមន្ទីរពេទ្យ
- 2016-08-19 23:24:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកតា៩១ឆ្នាំចាក់មួក ៨០០០មួកឲ្យជនអនាថា ទាំងខ្លួនដេកព្យាបាលមហារីកក្នុងមន្ទីរពេទ្យ
ចន្លោះមិនឃើញ
លោកតា Morrie Boogart មិនព្រមឲ្យអ្វីមួយមករារាំងផ្លូវគាត់ ក្នុងការជួយជនក្រីក្រ និងអនាថាឡើយ បើទោះបីជាមានជំងឺមហារីកស្បែក ដែលត្រូវដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យក៏ដោយ។ លោកតាវ័យ៩១ឆ្នាំ មកពីទីក្រុង Grandville រដ្ឋ Michigan សហរដ្ឋអាមេរិក រូបនេះ បានចាក់មួក ចំនួនប្រមាណជាង ៨ ០០០មួក ឲ្យទៅជនអនាថា ក្នុងអំឡុងពេល ១៥ឆ្នាំចុងក្រោយនេះ។
បើទោះបីជាលោកតាត្រូវចំណាយពេលក្នុងមន្ទីរពេទ្យ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺមហារីករបស់គាត់ក្តី តែគាត់មិនបានបញ្ឈប់ទង្វើដ៏គួរឲ្យស្ញប់ស្ញែងនេះឡើយ។ លោកតា Boogart បាននិយាយថា «ហេតុអ្វីបានជាខ្ញុំធ្វើវា? វាធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អ។ វាគឺជារឿងល្អបំផុតសម្រាប់ខ្ញុំ ព្រោះខ្ញុំសម្រាកនៅតែក្នុងបន្ទប់»។
គួរបញ្ជាក់ថា មួកដែលចាក់ដោយដៃលោកតា Boogart ទាំងប៉ុន្មាន ត្រូវបានដឹកបញ្ជូនយកទៅចែកឲ្យ ជនអនាថាគ្មានផ្ទះសម្បែង នៅទូទាំងទីក្រុង Grand Rapids រដ្ឋ Michigan សហរដ្ឋអាមេរិក៕
ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ goodnewsnetwork