ផលិតកម្មភាពយន្ត Toho ទើបតែប្រកាសឲ្យដឹងថាភាពយន្តនិយាយពីសត្វដាយណូស័រ Godzilla បែបគំនូរជីវចលនឹងបង្ហាញមុខនៅឆ្នាំក្រោយ។
ផលិតកម្មភាពយន្ត Toho និង Polygon Pictures កំពុងសហការគ្នាដើម្បីផលិតភាពយន្ត "Godzilla” បែបគំនូរជីវចល។ គម្រោងនេះនឹងត្រូវបានដឹកនាំដោយ អ្នកដឹកនាំ Kobun Shizuno និងHoroyuki Seshita។ តាមការគ្រោងទុក រឿងនេះនឹងត្រូវបានដាក់បញ្ចាំងក្នុងឆ្នាំ ២០១៧។
នេះគឺជាគម្រោងភាពយន្តគំនូរជីវចលដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ ៦២ឆ្នាំរបស់រឿង "Godzilla”។ "ពួកខ្ញុំចង់នាំមកនូវស្នាដៃខ្នាតធំមួយរបស់រឿង "Godzilla” សម្រាប់អ្នកគាំទ្ររបស់ភាពយន្តនេះក៏ដូចជាទស្សនិកជនទូទៅ" អ្នកដឹកនាំរឿង Shizuno ឲ្យដឹង។ ផលិតកម្ម Toho សង្ឃឹមថា "Shin Godzilla” នឹងរកបាន ៥០ដុល្លារដោយមិនទាន់គិតពីទីផ្សារក្នុងស្រុក។ គួរបញ្ជាក់ផងដែរថា ភាពយន្ត "Godzilla” ដែលមានមនុស្សថតបញ្ចេញឆ្នាំ ២០១៤ គឺទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងលើសការរំពឹងទុកដោយរកលុយបានសរុបឡើងទៅដល់ ៥២៩លានដុល្លារ៕
ចុចអាន៖“Skiptrace” ភាពយន្តរកចំណូលបានខ្ពស់បំផុតរបស់ឈិនឡុង ក្នុងមួយទសវត្សចុងក្រោយ
ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖screencrush