ទឹកចិត្តម្ដាយ-ឪពុកចំពោះកូនក្នុងថ្ងៃប្រឡង
- 2016-08-22 22:14:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកចិត្តម្ដាយ-ឪពុកចំពោះកូនក្នុងថ្ងៃប្រឡង
ចន្លោះមិនឃើញ
ក្រោមជំនោរខ្យល់បក់វ៉ូៗតាមដងព្រែកកំពត ក្នុងថ្ងៃទី១ នៃការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិគេសង្កេតឃើញមានវត្តមានគ្រួសារពីរដែលមានកូនមកប្រឡង កំពុងអង្គុយពិសារបាយថ្ងៃត្រង់ក្បែរស្ពានឥន្ទធនូក្នុងក្រុងកំពត។
អ្នកមីង ងយ ងួន និងស្វាមីត្រូវជាម្ដាយឪពុករបស់ប្អូនស្រី សំរិន រស្មី មកពីវិទ្យាល័យ បិតាថវិកាជាតិ ដែលប្រឡងនៅមណ្ឌលវឌ្ឍនៈវិជ្ជា បាននិយាយថា៖“ខ្ញុំមកតាំងពីព្រឹក... ពេលថ្ងៃត្រង់ទិញបាយឲ្យកូន ហើយចាំដល់ល្ងាចកូនចេញ រួចនាំទៅផ្ទះសំណាក់ ទើបត្រលប់ទៅផ្ទះវិញ។ តាមពិតកូនវាថាមិនបាច់មកទេ តែខ្ញុំគិតថា ថ្ងៃសំខាន់របស់កូន មកលើកទឹកចិត្តកូន។
សូមចុចអាន៖ ខ្យល់គ វិលមុខ មានច្រើនករណីសម្រាប់បាក់ឌុបថ្ងៃទី១ សូមចុចអាន៖ វិញ្ញាសាគីមី ជីវៈ ព្រឹកមិញ បេក្ខជនធ្វើមិនពេញទាំងអស់ តែសង្ឃឹមច្រើន
អ្នកមីង ធឿន និងស្វាមីរបស់គាត់ ជាគ្រួសារមួយទៀតមានកូនប្រុសម្នាក់មកប្រឡងដែរនោះ កំពុងតែហូបអាហារថ្ងៃត្រង់ដែលគាត់បានក្រោកចម្អិនដោយខ្លួនឯង និងនាំគ្នាពីរនាក់ប្ដីប្រពន្ធជិះម៉ូតូចម្ងាយ ៥០ គីឡូម៉ែត្រពីស្រុកឈូក ដើម្បីយកអាហារថ្ងៃត្រង់មកឲ្យកូនឈ្មោះ មាណ វិទ្ធី ប្រឡងនៅមណ្ឌលឌីប៉ុកសាមគ្គី ខេត្តកំពត។ “កុំឲ្យកូនបាក់ទឹកចិត្ត ឃើញម៉ែឪគេ (អ្នកភូមិជាមួយ) មកមើលកូនគ្រប់គ្នា”៕
អត្ថបទ៖ គីម សាយ