អាប់ដេតក្ដារចុច​ឆ្លាតវៃ​លើ iOS ឥឡូវ​នេះ​ អស់រំខាន​សញ្ញា“?"លើ Facebook

  • 2016-08-23 22:33:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​កំពុង​ប្រើ​ក្ដារចុច​ឆ្លាត​វៃ អាច​ធ្វើការ​អាប់ដេតកំណែប្រែ​ថ្មី​ជំនាន់  ២.១.១១ បាន​ហើយ​នៅ​លើ iOS ដើម្បី​ដោះស្រាយ​បញ្ហា អក្សរ​ខ្មែរ​លើ Facebook ដែល​ឃើញ​ចេញ​តែ​សញ្ញា “?” ។

 

 

លោក គ្រុយ វណ្ណា ស្ថាបនិក​ក្រុមហ៊ុន ALiEN DEV បាន​សម្រេច​ចិត្ត​ដក​មុខងារ ZWSP លើ​ប៊ូតុង Space នៃ​ក្តារ​ចុច​ឆ្លាត​វៃ​ឲ្យ​មាន​មុខងារ​ដូចគ្នា​នឹង​ប៊ូតុង Space លើ​ក្តារចុច​ភាសា​អង់គ្លេស​ដែរ។ ដូច្នេះ​នៅ​ពេល​អ្នក​ប្រើប្រាស់​វាយ​អក្សរ​​ខ្មែរ​ហើយ​ដក​ឃ្លា ​នឹង​លែង​មាន​បញ្ហា​ចេញ​សញ្ញា “?” ​ត​ទៅ​ទៀត ​​គ្រាន់​តែអាប់​ដេតក្ដារ​ចុច​ឆ្លាត​វៃ​ដែល​កំពុង​ប្រើប្រាស់។

 

ដោយ​សារ​ខាង Facebook មាន​បញ្ហា​ជាមួយចន្លោះ​មើល​មិន​ឃើញ ZWSP (Zero-width Space) ទើប​ធ្វើ​ឲ្យ​ការ​សរសេរ​អក្សរ​ខ្មែរ​លើ​បណ្តាញ​សង្គម​នេះចេញតែ​ “?”។

 

ចុច​ទាញ​យក ដើម្បី Update

 

 

ចុច​អាន៖ ក្តារ​ចុច​ឆ្លាត​វៃ ចេញ​កំណែប្រែ​ថ្មី ដោះ​ស្រាយ​បញ្ហា​សញ្ញា “?” លើ Facebook

ចុច​អាន៖ គ្រុយ វណ្ណា ចង់ឲ្យគ្រប់គ្នា Report ទៅ Facebook រឿងចេញសញ្ញា “?”

 

 

អត្ថបទ៖ រក្សា