ព្រះនាងផ្លិតដែកលែងស្ដេចគោ មានស្នេហាចតុកោណជាមួយអ៊ូខុងក្នុងរឿង"ស៊ុនអ៊ូខុង" វគ្គថ្មី
- 2016-08-24 13:00:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រះនាងផ្លិតដែកលែងស្ដេចគោ មានស្នេហាចតុកោណជាមួយអ៊ូខុងក្នុងរឿង"ស៊ុនអ៊ូខុង" វគ្គថ្មី
ចន្លោះមិនឃើញ
នៅក្នុងវគ្គបីរបស់ភាពយន្ត "A Chinese Odyssey” តួអង្គព្រះនាងផ្លិតដែកនឹងបែកចិត្តពីស្វាមីរបស់ខ្លួនដែលជាស្ដេចគោ និងងាកមកមានចិត្តមកលើស្ដេចស្វាស៊ុនអ៊ូខុងវិញ។
តោងតាមប្រជាប្រិយដ៏ធំពីវគ្គ១និង២របស់ស្ដេចកំប្លែងទិនហ្វី អ្នកដឹកនាំរឿង Jeffrey Lau បានបញ្ចេញវគ្គបីឲ្យភាពយន្ត "A Chinese Odyssey” ដោយប្ដូរតួនៅក្នុងរឿងស្ទើរតែទាំងស្រុងដែលរ៉ាប់រងតួឯករួមមានអតីតសមាជិកកក្រុមចម្រៀង Super Junior តារាសម្ដែង Han Geng និងតារាសម្ដែងស្រី Tang Yan។ តួតែមួយគត់ដែលនៅរក្សាដដែលគឺតួព្រាយឆ្អឹងសរបស់តារាសម្ដែង Karen Mok។ មុននេះបន្តិច ក្រុមការងាររបស់ភាពយន្តខាងលើបានបញ្ចេញរូបភាពក៏ដូចព័ត៌មានមួយចំនួនទាក់ទិននឹងរឿងនេះ។
បណ្ដាញព័ត៌មាន Weibo បានបង្ហើបថា នៅក្នុងរឿង ព្រះនាងផ្លិតដែកនឹងបែកចិត្តពីស្ដេចគោ ម្ចាស់ល្អាងភ្នំភ្លើងរូបនេះក្រោយមកមានចិត្តលើមហាទេពស្មើមេឃស៊ុនអ៊ូខុង។ សាច់រឿងបែបនេះបានធ្វើឲ្យអ្នកគាំទ្ររបស់រឿងដើមមិនពេញចិត្តជាខ្លាំង។ បើដូចអ្វីដែលគេនិយាយមែន អ៊ូខុងនឹងធ្លាក់ចូលស្នេហាចតុកោណកែងរួមមាន ផ្លិតដែក យីសៀ និងព្រាយឆ្អឹងសដែលខុសពីច្បាប់ដើមទាំងស្រុង។ "A Chinese Odssey Part 3” នឹងត្រូវបានដាក់បញ្ចាំងនៅថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះ៕
ចុចអាន៖តួសម្ដែងជាមួយទិនហ្វី ប្រកាសលែងប្រពន្ធខណៈធ្លាក់ខ្លួនឈឺសល់ត្រឹម៣៦គីឡូ
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖zing