ហាងឆេងទូរសព្ទសប្តាហ៍នេះ

  • 2016-08-31 15:23:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តម្លៃ​​​ iPhone 6 Plus ទាំង​បី​ទំហំ​ធ្លាក់​ថ្លៃ​ប្រហែល ១០០ ដុល្លារ ដោយ​តម្លៃ​ពី​មុន ៦៣០, ៧៣០ និង ៧៩៥ ដុល្លារ។ តម្លៃ​ធ្លាក់​ចុះ​ខ្លាំង​បែប​នេះ អាច​បណ្ដាល​មក​ពី​វត្តមាន iPhone 7 ជិត​បង្ហាញ​ខ្លួន។

 

ឯ​ត្រកូល Galaxy ឯ​ណេះ​វិញ​ហាក់​នៅ​ទ្រឹង ទោះ​បី Note 7 បំពាក់​មុខងារ​ស្កេន​ប្រស្រី​ភ្នែក តម្លៃ ៧៧០ ដុល្លារ ទើប​បង្ហាញ​ខ្លួន​ក្តី។ តម្លៃ​ស្មាតហ្វូន​ផ្សេង​ទៀត​ដូចជា Sony, Huawei និង LG ជា​ដើម​ក៏​មិន​សូវ​​ប្រែប្រួល​ខ្លាំង​នោះ​ទេ សម្រាប់​ទីផ្សារ​ចុង​ខែ​សីហា​នេះ។

 

ចំពោះ​អ្នក​គិត​ថា​ចង់​ទិញ iPhone ប្រើ​ឥឡូវ គួរ​រង់​ចាំ​ដល់ iPhone 7 ចេញ​សិន ព្រោះ​តម្លៃ iPhone ស៊េរី​ចាស់​អាច​ធ្លាក់​ថ្លៃ​ខ្លាំង។

 

 

*បញ្ជាក់៖ ខាង​លើ​ជា​តម្លៃ​ទូរសព្ទ​ពី​ប្រភព​ហាង​នានា ហើយ​អាច​នឹង​ប្រែប្រួល​ភា្លមៗ​ ក្រោយ​ការ​ចុះ​ផ្សាយ​នេះ។

 

ចុច​ត្រង់​នេះ ដើម្បី​​ប្រៀបធៀប​តម្លៃ​ទូរសព្ទ​កាល​ពី​កន្លង​ទៅ

 

អត្ថបទ៖ ប៉ែត ផាន់និត