Canon 5D Mark IV ចេញជាផ្លូវការ បញ្ចប់ការទន្ទឹងរង់ចាំ តម្លៃជាង ៣ ពាន់ដុល្លារ

  • 2016-08-25 21:37:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ទន្ទឹង​រង់​ចាំ​វត្តមាន​ថ្មី​នៃ​កាមេរ៉ា​ ​Canon 5D Mark IV​ ​បាន​បញ្ចប់​។ ក្រុមហ៊ុន​ Canon បាន​បញ្ចេញ​កាមេរ៉ាម៉ូដែល​ថ្មី​មួយ​ទៀត ដែល​នាំការរចនា​លើ​រូបរាង​និង​ការ​បំពាក់បច្ចេកវិទ្យា​កាន់​តែ​ទំនើប។

 

 

Canon 5D Mark IV​ ​មាន​បំពាក់​ ​CMOS​ ​Sensor​ ​ប្រភេទ​ ​Full Frame​ ​អម​នឹង​បច្ចេកវិទ្យា​ ​Dual Pixel​ ​ដែល​មាន​កម្រិត​ចាប់​រូប​ភាព​ ​30.4MP​ ​ISO​ ​ចន្លោះ​ពី​ ​100​ ​ដល់​ ​32,000​ ​និង​ ​extended ISO​ ​ចន្លោះ​ពី​ ​50​ ​ដល់​ ​102,400​ ​ហើយ​ក៏​មាន​មុខងារ​កាត់​ចំណាំង​ពន្លឺ។ លើស​ពី​នេះ​ ​5D Mark IV​ ​អាច​ថត​វីដេអូ​កម្រិត​ ​4k​ ​ក្នុង​ទម្រង់​ ​DCI cinema-type 4096 x 2160​ ​និង​អាច​ទាញ​រូបភាព​កម្រិត​ ​8.8MP​ ​ចេញ​ពី​វីដេអូ​នោះ។

 

កាន់​តែ​ពិសេស​ ​5D Mark IV​ ​មាន​ចំណុច​ចាប់​រូបភាព​ប្រភេទ​ ​High-Density Reticular AF II​ ​ចំនួន​ ​៦១​ ​គ្រាប់​ ​(ស្មើ​EOS-1D X Mark II)​ ​និង​ ​cross-point type​ ​ចំនួន​ ​៤១​ ​គ្រាប់​ ​ហើយ​អាច​ចាប់​រូបភាព​បាន​ ​៧​ ​សន្លឹក​ក្នុង​មួយ​វិនាទី​ ​(7fps)។ 5D​ ​Mark​ ​IV​ ​មាន​អេក្រង់​ ​Touch Screen​ ​ហើយ​មាន​ភ្ជាប់​រួច​ជាស្រេច​នូវ​មុខងារ​ ​Wi-Fi​ ​NFC​ ​និង​ ​GPS។

 

ចំពោះ​តម្លៃ​ ​5D Mark IV​ ​ថ្លៃ​ ​៣​ ​៤៩៩​ ​ដុល្លារ​ ​(តែ​ខ្លួន)​ ​និង​ ​៤​ ​៣៩៩​ ​ដុល្លារ​ ​គិត​ជា​មួយ​ ​Lens​ ​EF24-70mm f/4 L​ ​ហើយ​ ​៤​ ​៥៩៩​ ​ដុល្លារ​ ​គិត​ជា​មួយ​ ​Lens​ ​EF 24-105mm f/4L IS II USM​ ​(តម្លៃ​បរទេស)៕

 

 

​អាន​បន្ត​ ​៖​ បុគ្គលិក​រោងចក្រ​ដំឡើង​ iPhone ​ស្លាប់​ព្រោះ​រង​សម្ពាធការងារ​

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ប្រភព​ ​៖​ ​digitalrev​

អត្ថបទថ្មី