“ស្រទន់មន្តស្នេហ៍” នៅបន្តទទួលពាក្យបេក្ខជនដល់ខែក្រោយ
- 2016-08-26 13:03:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
“ស្រទន់មន្តស្នេហ៍” នៅបន្តទទួលពាក្យបេក្ខជនដល់ខែក្រោយ
ចន្លោះមិនឃើញ
បន្ទាប់ពីមានការទទូចសុំរបស់យុវវ័យដែលចង់ចូលរួមសម្ដែងក្នុងរឿង "ស្រទន់មន្តស្នេហ៍" ពេលនេះ Studio4 បានសម្រេចចិត្តនៅបន្តទទួលពាក្យបេក្ខជនដែលមានសមត្ថភាព មកសាកល្បងបន្តទៀតរហូតដល់ខែក្រោយ។
លោក ឈិន សុធា បានឲ្យដឹងថា បន្ទាប់ពីមានការប្រកាសឲ្យចូលរួមសម្ដែងក្នុងរឿង "ស្រទន់មន្តស្នេហ៍" កាលពីខែមុនរួចមក មានបេក្ខជន ក៏ដូចជាតារាបានចូលរួមមកសាកល្បងច្រើន។ មិនតែប៉ុណ្ណោះបេក្ខជនមួយចំនួនដែលខកខានមិនបានមកធ្វើតេស្ត បានសុំឲ្យខាងលោកនៅទទួលពួកគាត់បន្ថែមផង។ "ព្រោះតែមានការទទូចសុំពីសំណាក់បេក្ខជនជាច្រើនបែបនោះហើយ ទើបខាងខ្ញុំនៅបន្តទទួលពាក្យអ្នកដែលចង់ Casting បន្ថែម”។
សុធា បានបន្តថា កាលជ្រើសរើសបេក្ខជនថ្មីៗឲ្យមកសាកល្បងសមត្ថភាព បានចូលរួមចំណែកបណ្ដុះបណ្ដាលឲ្យអ្នកមានទេពកោសល្យបានចេញមុខមាត់តាមរយៈភាពយន្តភាគថ្មីនេះ ក៏ដូចជារឿងក្រោយៗទៀតដែរ។ បុរសវ័យ ២៨ ឆ្នាំខាងលើបានបន្ថែមទៀតថា បេក្ខជនដែលបានមកតេស្តរឿង "ស្រទន់មន្តស្នេហ៍” ក្រុមការងារលោកយល់ឃើញថា អ្នកទាំងនោះភាគច្រើនមានសមត្ថភាពអាចសម្ដែងបានបើទោះជាមិនធ្លាប់មានបទពិសោធន៍ពីមុនមកក៏ដោយ។
"សុំឲ្យអ្នកដែលចង់សម្ដែងក្នុងរឿងថ្មីនេះ មកដាក់ពាក្យបន្ថែមទៀត ព្រោះ "ស្រទន់មន្តស្នេហ៍" ត្រូវការតួអង្គថ្មីៗបើទោះធ្លាប់មានបទពិសោធន៍ក៏ដោយចុះ ព្រោះទាំងតួឯក និងតួដទៃទៀត យើងមិនទាន់សម្រេចជ្រើសរើសបាននរណាឡើយ។ ដោយសារតែយើងរង់ចាំចម្រាញ់អ្នកដែលមានសមត្ថភាពខ្ពស់ នឹងយល់ពីអត្តចរិកតួឲ្យបានពិតប្រាកដសិន”៕
អ្នកគាំទ្រប្រលោមលោក Sabay ដែលគិតថាខ្លួនឯងមានសមត្ថភាពអាចមកតេស្តបានណា!
ចុចមើលលក្ខខ័ណ្ឌ៖ធ្វើយ៉ាងណា ដើម្បីក្លាយជាតួឯកវីដេអូ “ស្រទន់មន្តស្នេហ៍”?
អត្ថបទ៖ទ្រី រ៉ាវី