កុំព្យូទ័រ​ដំបូង​របស់​ Apple លក់​បាន​តម្លៃជាង ៨០មឺុន ដុល្លារ

  • 2016-08-29 16:24:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតផល​គំរូ​ដើម​របស់​កុំព្យូទ័រ​ Apple 1 ត្រូវ​បាន​យក​ដាក់​ដេញ​ថ្លៃ​ ដោយ​ទទួល​បាន​តម្លៃ​ដល់​ទៅ​ ៨១៥ ០០០ ដុល្លារ ឯ​ណោះ។

 

 

សហ​ស្ថាបនិក​ក្រុមហ៊ុន​ Apple លោក​ Steve Jobs និង​ លោក​ Steve Wozniak ផលិត​កុំព្យូទ័រ​ម៉ូដែល​នេះ​ត្រឹម​តែ​ ២០០ គ្រឿង​ប៉ុណ្ណោះ​ កាល​ពី​ឆ្នាំ​ ១៩៧៦។ ម៉ូដែល​ដែល​ដាក់​ដេញ​ថ្លៃ​នេះ​មាន​​ជាលិខិត​បង្ហាញ​ថា​​វា​ជា​ផលិតផល​គំរូ​ដើម​ ដោយ​​ទំនង​ជា​ប្រើ​សម្រាប់​ធ្វើ​តេស្ត។

 

 

​​Apple 1 ​ប្រភេទ​ "celebration edition" នេះ​រំពឹង​ថា​អាច​ដេញ​ថ្លៃ​បាន​ដល់​ ១ លាន​ដុល្លារ​ ប៉ុន្តែ​ការ​ដេញ​ថ្លៃ​ចុង​ក្រោយ​ទទួល​បាន​ត្រឹម​ ៨១៥ ០០០ ដុល្លារ​ ប៉ុណ្ណោះ។ នេះ​មាន​ន័យ​ថា​វា​មិន​មែន​ជា​កុំព្យូទ័រ​ដែល​ដេញ​ថ្លៃ​បាន​ថ្លៃ​ជាង​គេ​ឡើយ​ ដោយ​កាល​ពី​ឆ្នាំ​ ២០១៤ មាន​ Apple I មួយ​ម៉ូដែល​ទៀត​ ជា​ប្រភេទ​ដំណើរ​ការ​បាន​ អាច​ដេញ​ថ្លៃ​បាន​ ៩០៥ ០០០ ដុល្លារ។

 

​គេ​ជឿ​ថា​ Apple 1 ​ប្រភេទ​ "celebration edition" នេះ​នៅ​សល់​ត្រឹម​​ ៧០ គ្រឿង​ប៉ុណ្ណោះ​ ដែល​នៅ​មាន​វត្តមាន​លើ​លោក​នេះ។ Apple 1 ​ប្រភេទ​នេះ​ពិសេស​ជាង​ Apple 1 ដទៃ​ដោយ​គ្រឿង​បន្លាស់​នីមួយៗ​លើ​បន្ទះ​ Board ផ្សារ​ភ្ជាប់​ដោយ​ដៃ​ផ្ទាល់៕

 

ចុច​អាន៖ Dell ចេញ Monitor ថ្មីបង្ហាញរូបច្បាស់ត្រជាក់ភ្នែក តម្លៃសមរម្យ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ BBC​

អត្ថបទថ្មី