មាន​ដើម​ទុន​ គ្រប់​គ្រាន់​អាច​ប្រជែង​ឈ្នះ​ហាង​ដទៃ​បាន​ឬ?​

  • 2016-08-29 21:50:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ដើម​ទុន​មួយ​មុខ​មិន​ទាន់​គ្រប់​គ្រាន់​ឲ្យ​អ្នក​អាច​ប្រជែង​ឈ្នះ​ហាង​ដទៃ​នោះ​ទេ តែ​ការគ្រប់គ្រង​ធន​ធាន​មនុស្ស​បាន​ល្អ សេវាកម្ម​ និង​តម្លៃ​ទើប​អាច​ឲ្យ​អ្នក​ប្រជែង​ហាង​ដទៃ​បាន"។ នេះ​បើ​តាម លោក ចាង ប៊ុន​លាង សហ​ស្ថាបនិក​នៃ​ហាង​កាហ្វេ Brown ផ្ដល់​ជា​មតិ​យោបល់​ក្នុង​ពិព័រណ៍​ធុរកិច្ច​អន្តរជាតិ​និង​វេទិកា​សហគ្រិន​ប្រចាំ​ឆ្នាំ។

 

 

អ្នក​រកស៊ី​មួយ​ចំនួន​គិត​ថា បើ​មាន​ប្រាក់​ហើយ​នោះ​អាជីវកម្ម​នឹង​ដើរ​ទៅមុខ តែ​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន ប្រាក់​មិន​ដើរ​តួនាទី​សំខាន់​ដល់​ថ្នាក់​នេះ​ទៀត​ទេ។​ ក្រៅ​ពី​នេះ សហគ្រិន​ត្រូវ​មាន​ភាព​ឆ្លាត​វៃ​ចេះ​គ្រប់​គ្រង​បុគ្គលិក​ដោយ​ផ្ដល់​តម្លៃ​ដល់​ពួក​គេ​ផង​ដែរ។ មួយ​វិញ​ទៀត​គឺ​សេវាកម្ម​ ត្រូវ​រហ័ស មាន​គុណភាព។ ចំពោះ​តម្លៃ​វិញ​ក៏​មិន​ត្រូវ​មើល​រំលង​ដែរ ព្រោះ​ក្នុង​ទីផ្សារ​សេរី តម្លៃ​ត្រូវ​ប្រកួត​ប្រជែង​គ្នា ជាមួយ​ហាង​ល្បី​ៗ​ជាច្រើន​។​​

 

ក្នុង​ពិព័រណ៍​ដែល​រៀប​ចំ​ដោយ​សភា​យុ​វ​ពាណិជ្ជករ​កម្ពុជា សហគ្រិន​វ័យ​ក្មេង​រូប​នេះ នៅ​បញ្ជាក់​មួយ​ចំណុច​ទៀត គឺ​ហាង​ត្រូវ​មាន​គំនិត ( Concept) ក្នុង​ការរចនា​ឲ្យ​ស្រប​ជាមួយ​អតិថិជន​គោល​ដៅ​របស់​ខ្លួន៕

 

អត្ថបទ៖ លឹម សុ​​នា​​​​​​​