​ប្រាក់ មុន្នីឧត្ដម បញ្ជាក់​កម្រិត​លេង​យល់​ចិត្ត​គ្នា​ត្រៀម​ប៉ះ​ហុងកុង

  • 2016-08-30 15:52:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​បម្រើ​ប្រយុទ្ធ​របស់​ក្លឹប​ស្វាយរៀង ប្រាក់ មុន្នីឧត្ដម ​បញ្ជាក់​ពី​កម្រិត​នៃ​ការ​លេង​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​មិន​ទាន់​​យល់​ចិត្ត​គ្នា​បាន ១០០​%​ឡើយ​ ក្នុង​ការ​​​​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ជា​មួយ ​ក្រុម​​ហុងកុង​នា​វេលា​ម៉ោង ៧:០០​(ម៉ោង​នៅ​កម្ពុជា)នាទី​​ថ្ងៃ​ទី១ ខែ​កញ្ញា ឆ្នាំ​២០១៦ ខាង​មុខ​នេះ​នៅ​ទឹក​ដី​ហុង​កុង។

 

 

​តារា​ឆ្នើម​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ក្រុម​របស់​ពួក​គេ​​អាច​លេង​យល់​ចិត្ត​គ្នា​បាន​ប្រមាណ​៨០​% ក្នុង​ការ​ហាត់​​សម និង​ប្រកួត​មិត្ត​ភាព​ក្នុង​ស្រុក​កាល​ពី​ពេល​ថ្មីៗ​នេះ។ ចំពោះ​របៀប​​លេង​​របស់​​​ហុង​កុង វិញ​​​មិន​បាន​ដឹង​អ្វី​ច្រើន​ទេ ប៉ុន្តែ​ក៏​បាន​តាម​ដាន​មើល​តាម​រយៈ​វីដេអូ​ខ្លះ​ៗ​ដែរ។

 

ប្រាក់ មុន្នីឧត្តម ​ដែល​ចំណាយ​ពេល​ជាង​១០ ឆ្នាំ​លេង​បាល់ទាត់​​បន្ត​ថា បើ​មើល​វីដេអូ​ប្រកួត​កន្លង​ម​ក​ខ្លះ​ៗ ​​ហុង​កុង​ជា​ក្រុម​ខ្លាំង​មួយ ដែល​ក្រុម​​កម្ពុជា​ត្រូវ​តែ​លេង​ឲ្យ​បាន​ល្អ​បំផុត​ទើប​អាច​មាន​សង្ឃឹម​យក​ឈ្នះ​បាន។ ជំនួប​​នៅ​លើ​ទឹក​ដី​ហុង​កុង (ក្រៅ​ដី ) ​ពិត​មែន​ ប៉ុន្តែ​ពួក​គេ​ក៏​ត្រូវ​ការ​កម្លាំង​ចិត្ត​ពី​ចម្ងាយ​ទៅ​ផង​ដែរ។

 

​ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​ចាកចេញ​ពី​ទឹក​ដី​កំណើត​​កាល​ពី​​ម៉ោង៧:៣០​នាទី​យប់​មិញ​នេះ។ នៅ​ពេល​ចេញ​ដំណើរ​នោះ​ដែរ ​​ក៏​មាន​អ្នក​គាំទ្រ​ជាច្រើន​សុំ​កីឡាករ​​ ដែល​ជា​និមិត្តរូប​របស់​ខ្លួន​ថត​រូប​ផង​ដែរ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​