បង​ស្រី​កំពូល​តារា​ចម្រៀង Mariah Carey ត្រូវ​​ប៉ូលិស​ចាប់​​ព្រោះ​លក់​ខ្លួន និង​កើត​អេដស៍

  • 2016-08-30 20:22:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Alison Carey បង​ស្រី​មាន​ផ្ទុក​មេរោគ​អេដស៍​របស់​តារា​ចម្រៀង​ជួរ​មុខ Mariah Carey ទើប​តែ​ត្រូវ​ប៉ូលិស​ចាប់​ពី​បទ​ជួញ​ដូរ​ផ្លូវ​ភេទ។

 

 

នារី​ឈ្មោះ Alison Carey វ័យ​៥៥​ឆ្នាំ​ដែល​ជា​បង​ស្រី​បង្កើត​របស់​តារា​ចម្រៀង​ល្បី​ឈ្មោះ​អាមេរិក Mariah Carey ទើប​តែ​ត្រូវ​បាន​ប៉ូលិស​ចាប់​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​នេះ​ពី​បទ​រក​ស៊ី​ផ្លូវ​ភេទ។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​បណ្ដាញ​ព័ត៌មាន The Daily Freeman។ បង​ស្រី​ម្ចាស់​បទ "All I Want For Christmas Is You” ត្រូវ​បាន​គេ​ចាប់​ខ្លួន​នៅ​ពេល​ប៉ូលិស​បង្កប់​ម្នាក់​បាន​ក្លែង​ខ្លួន​ធ្វើ​ជា​អតិថិជន​របស់​នាង។

 

ប៉ូលិស​បាន​រក​ឃើញ​ស្ត្រី​វ័យ​កណ្ដាល​រូប​នេះ​តាម​ការ​ផ្សាយ​ពាណិជ្ជកម្ម​ខ្លួន​ឯង​របស់​នាង​នៅ​លើ​អ៊ីនធឺណិត។ ពួក​គេ​ក៏​បាន​ដាស់​តឿន​អតិថិជន​ដែល​ធ្លាប់​បាន​រួម​មេត្រី​ជាមួយ Alison ទាំង​អស់​ឲ្យ​ជួស​ឈាម​មើល​ផង​ដែរ​ដោយ​សារ​នារី​រូប​នេះ​កំពុង​ផ្ទុក​មេរោគ​អេដស៍​នៅ​ក្នុង​ខ្លួន។

 

 

Alison នៅ​ពេល​នេះ​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​តំបន់ Ulster ទីក្រុង New York ដោយ​តម្លៃ​ធានា​ចេញ​ក្រៅ​គឺ​១០០០​ដុល្លារ។ ទោះ​បី​ខ្លួន​ជា​បង​ស្រី​បង្កើត​របស់​កំពូល​តារា​ចម្រៀង Mariah Carey ដែល​គេ​ប៉ាន់​ស្មាន​ថា​មាន​ទ្រព្យ​សម្បត្តិ​ឡើង​ដល់ ៥១០​លាន​ដុល្លារ​ក៏​ដោយ តែ​ស្ត្រី​វ័យ​ចំណាស់​រូប​នេះ​នៅ​តែ​រស់​នៅ​ក្នុង​ភាព​ក្រ​លំបាក តោកយ៉ាក។

 

កាល​ពី​ខែ​មីនា កន្លង​ទៅ​នេះ ស្ត្រី​អាយុ​៥៥​ឆ្នាំ​បាន​ផ្ញើ​វីដេអូ​ទៅ​កាន់​ប្អូន​ស្រី​របស់​ខ្លួន​ដើម្បី​សុំ​ជំនួយ​ខណៈ​ប្រាប់​ទៅ​កាន់​បណ្ដាញ​ព័ត៌មាន Daily Mail ថា​ខ្លួន​ជិត​ស្លាប់​ហើយ និង​ត្រូវ​ការ​ប្រាក់​កាក់​ដើម្បី​ឲ្យ​ថ្លៃ​ថ្នាំ​របស់​ខ្លួន៖ "Mariah បង​ស្រលាញ់​អូន​ខ្លាំង​ណាស់ ហើយ​បង​ពិត​ជា​ត្រូវ​ការ​ជំនួយ​ពិត​មែន កុំ​បោះបង់​បង​ចោល​ដូច​នេះ"។ Alision អង្វរ។

 

គួរ​បញ្ជាក់​ផង​ដែរ​ថា បង​ស្រី​របស់ Mariah ធ្លាប់​លក់​ខ្លួន​នៅ​ទីក្រុង New York មុន​ពេល​តារា​ចម្រៀង​នេះ​ល្បី​ឈ្មោះ​ដើម្បី​ទ្រទ្រង់​គ្រួសារ។ ជា​អកុសល ក្នុង​ឆ្នាំ​១៩៩៤ អ្នក​ទាំង​២​បាន​មាន​ជម្លោះ​ជាមួយ​គ្នា​បណ្ដាល​ឲ្យ​មាន​ការ​លែង​ស្ដី​រក​គ្នា​ទៀត៕

 

 

ចុចអាន៖Mariah Carey គប់​ Laptop ចេញ​តាម​បង្អួច​ ពេល​ឮ​បទ​​របស់​ Beyonce

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖independent