“ស្រទន់មន្តស្នេហ៍” នៅតែទាក់ទាញចិត្តយុវវ័យទៅដាក់ពាក្យសាកល្បង
- 2016-08-30 21:30:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
“ស្រទន់មន្តស្នេហ៍” នៅតែទាក់ទាញចិត្តយុវវ័យទៅដាក់ពាក្យសាកល្បង
ចន្លោះមិនឃើញ
បន្ទាប់ពីមានការជូនជាដំណឹងជ្រើសរើសតួសម្ដែងក្នុងរឿង “ស្រទន់មន្តស្នេហ៍” លើកទី២រួចមក យុវវ័យជាច្រើននៅតែបន្តយកពាក្យទៅដាក់ដើម្បីសាកល្បងសមត្ថភាពដដែល។ នេះបើតាមការឲ្យដឹងពីលោក ឈិន សុធា។
សុធា រៀបរាប់បន្ត “ឆ្លើយតបតាមការសំណូមពរមិត្តៗយុវវ័យដែលសុំឲ្យក្រុមការងារយើងបន្តជ្រើសរើសបេក្ខជនទៀត ពេលនេះពួកយើងនៅតែទទួលពាក្យ casting ហើយពួកគាត់ពិតជានៅតែបន្តដាក់ពាក្យសាកល្បងសមត្ថភាពច្រើនដដែលមែន"។ លោកបានបញ្ជាក់ទៀតថា សម្រាប់ថ្ងៃនេះ ក្រុមការងារ Studio 4 នឹងឲ្យបេក្ខជន ៥ នាក់មកបង្ហាញខ្លួនសម្រាប់តួអង្គសំខាន់ៗក្នុងរឿងភាគខ្នាតធំខាងលើ និងស្អែក ឬខានស្អែកក៏នៅតែមានបន្តទៀត។
ឈិន សុធា បន្តថា បន្ទាប់ពីប្រកាស និងបានសាកល្បងសមត្ថភាពបេក្ខជនជាច្រើនរួចមក ពេលនេះខាងក្រុមលោក ជ្រើសរើសបានតួអង្គខ្លះៗហើយ។ "ត្បិតពេលនេះ ជ្រើសរើសបានតួខ្លះមែន តែយើងនៅតែបន្តទទួលពាក្យ និង casting បន្ថែមទៀតព្រោះមិនទាន់ជ្រើសរើសបានតួគ្រប់ចំនួនឡើយ ដូចនេះ សុំឲ្យអ្នកដែលចង់សម្ដែងក្នុងរឿង “ស្រទន់មន្តស្នេហ៍” បន្តដាក់ពាក្យមកទៀតចុះ"។
ជាចុងក្រោយបុរសវ័យជាង ២០ ឆ្នាំខាងលើបានបង្ហើបថា ពេលខ្លីខាងមុខនេះ Studio 4 នឹងប្រកាសសមាសភាពតួអង្គទាំងអស់ក្នុងរឿង បន្ទាប់ពីជ្រើសរើសគ្រប់ចំនួន៕
ចុចអាន៖“ស្រទន់មន្តស្នេហ៍” នៅបន្តទទួលពាក្យបេក្ខជនដល់ខែក្រោយ
អត្ថបទ៖ទ្រី រ៉ាវី