"និស្ស័យស្នេហ៍ឆ្លងភព" របស់កូរ៉េរងការរិះគន់ខ្លាំងព្រោះតួសម្ដែងមិនកើត មានអ្នកមើលតិចជាងគេ
- 2016-08-31 15:26:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
"និស្ស័យស្នេហ៍ឆ្លងភព" របស់កូរ៉េរងការរិះគន់ខ្លាំងព្រោះតួសម្ដែងមិនកើត មានអ្នកមើលតិចជាងគេ
ចន្លោះមិនឃើញ
តួអង្គបន្ទាប់បន្សំក៏ដូចជាតួឯកនៅក្នុងរឿង "Scarlet Heart: Ryeo” កំពុងរងការរិះគន់យ៉ាងធ្ងន់ធ្ងរពីទស្សនិកជនចំពោះការសម្ដែងមិនល្អរបស់ខ្លួន។ រីឯចំនួនអ្នកទស្សនាវិញក៏ស្ថិតនៅបាតតារាងផងដែរ។
កាលពីថ្ងៃទី២៩ខែសីហាកន្លងទៅនេះ ភាគទី១របស់រឿងភាគបុរាណកូរ៉េ "Scarlet Heart: Ryeo” នៅទីបំផុតក៏ត្រូវបានចាក់ផ្សាយក្រោមការរង់ចាំយ៉ាងអន្ទះសារបស់ទស្សនិកជន។ គួរសោកស្ដាយ គេថារំពឹងកាន់តែខ្ពស់ ខកចិត្តកាន់តែខ្លាំងពិតជាមិនខុសមែន ដោយសាររឿងមានប្រវែង២០ភាគនេះត្រូវគេរិះគន់តាំងពីភាគដំបូង។ ដើមទងនៃមតិអវិជ្ជមានទាំងនេះគឺបណ្ដាលមកពីការសម្ដែងរបស់តួនៅក្នុងរឿងមិនត្រូវបានគេវាយតម្លៃខ្ពស់។ តួសម្ដែងទាំង២ដែលបានក្លាយជាផ្ទាំងស៊ីបខ្លាំងជាងគេនោះគឺតារាចម្រៀង Baekhyun សមាជិកក្រុមចម្រៀង EXO និងតារាចម្រៀងស្រី IU។
ទស្សនិកជនជាច្រើនបានលើកមតិថាការសម្ដែងរបស់តារាចម្រៀងទាំងមើលទៅនៅឆ្គងខ្លាំង និងមិនធម្មជាតិហើយពួកគេគួរតែផ្ដោតលើចម្រៀងប្រសើរជាងការបោះជើងចូលវិស័យភាពយន្ត។
“ខ្ញុំស្មានថាពួកគេកំពុងតែប្រកួតមើលតើអ្នកណាសម្ដែងអន់ជាងគេ។ និយាយតាមត្រង់ ចាប់ពីពេលនេះទៅ ឈប់សម្ដែងទៅ"។ "ព្រះអើយ! Baekhyun ហា វិស័យភាពយន្តគឺមិនស័ក្ដិសមនឹងលោកទេ" “ខ្ញុំដឹងថាគេជ្រើសយក Baekhyun ដើម្បីទាក់ទាញទស្សនិកជន តែខ្ញុំពិតជាមិនអាចមើលពិតមែនរាល់ពេលមានឈុតគេម្ដងៗ"។ ទស្សនិកជនបញ្ចេញកំហឹង។
ជាមួយគ្នានេះដែរបើទោះបីជាត្រូវបានចាក់បញ្ចាំងបន្ទាប់ពីរឿង "Doctors” ដែលមានចំនួនអ្នកទស្សនាឡើងដល់២០%ក៏ដោយ តែ "Scarlet Heart: Ryeo” នៅតែមានចំនួនអ្នកទស្សនាទាបជាងគេក្នុងចំណោមគូប្រកួតរបស់ខ្លួន។ តាមនោះដែរជយលាភីនាពេលបច្ចុប្បន្នកំពុងធ្លាក់លើដៃរឿង "Moon Light Drawn By Cloud” ជាមួយចំនួនអ្នកទស្សនា១៦%។ លេខ២បានទៅលើរឿង "Monster” ដោយមានអ្នកមើល១០% និងបាតតារាងគឺ "Scarlet Heart: Ryeo” ជាមួយ ៧,៤%។
“Scarlet Heart: Ryeo” ត្រូវបានផលិតឡើងវិញដោយទិញសិទ្ធិបញ្ញាពីចិនដែលត្រូវបានទស្សនិកជនខ្មែរស្គាល់តាមរយៈចំណងជើង "និស្ស័យស្នេហ៍ឆ្លងភព" ដែលមាន Liu Shi Shi និងNicky Wu ជាតួឯក៕
ចុចអាន៖“រថភ្លើងទៅប៊ូសាន” ក្លាយជាភាពយន្តកូរ៉េរកចំណូលបានច្រើនបំផុតនៅវៀតណាម
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖allkpop