ហូលីវូដបោះទុន៧០លានដុល្លារផលិតរឿងភាគពីជីវិតអធិរាជស្រីអ៊ូ ម៉ីនាង
- 2016-08-31 21:28:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហូលីវូដបោះទុន៧០លានដុល្លារផលិតរឿងភាគពីជីវិតអធិរាជស្រីអ៊ូ ម៉ីនាង
ចន្លោះមិនឃើញ
បណ្ដាញព័ត៌មានអាមេរិកបានឲ្យដឹងថា ផលិតកររបស់រឿង "Game of Thrones” នឹងផលិតរឿងភាគបុរាណមួយដែលផ្អែកទៅលើខ្សែជីវិតរបស់ Wu Zetian ស្ដេចស្រីតែមួយគត់នៅក្នុងប្រវត្តិសាស្ត្រចិន។
សារព័ត៌មាន Hollywood Reporterបានរាយការណ៍ថា លោក Christopher Newman ផលិតកររបស់រឿងភាគអាមេរិកដ៏មានប្រជាប្រិយភាព "Game of Thrones” បានចុះកុងត្រាជាមួយផលិតកម្មភាពយន្ត Starlight Media រួចហើយដើម្បីផលិតខ្សែភាពយន្តភាគ "Empress" ដែលមានប្រវែង១៣ភាគដោយផ្អែកទៅលើជីវិតពិតរបស់អធិរាជស្រី អ៊ូ ម៉ីនាង។
គម្រោងមួយនេះត្រូវគេប៉ាន់ស្មានថានឹងត្រូវចំណាយទុនអស់៧០លានដុល្លារ។ "Empress” នឹងត្រូវចាប់ផ្ដើមថតនៅខេត្ត Sichuan ប្រទេសចិនក្នុងឆ្នាំ២០១៧ហើយគ្រោងចាក់បញ្ចាំងនៅឆ្នាំ២០១៨។ មកទល់ពេលនេះ ក្រុមការងារមិនទាន់ដំណើរការ ការជ្រើសរើសតួសម្ដែងនៅឡើយទេ។
គួរបញ្ជាក់ផងដែរ ខ្សែជីវិតស្ដេចស្រីតែមួយគត់របស់ចិនត្រូវបានគេថតជាភាពយន្តជាច្រើនដង ដោយទទួលបានការចាប់អារម្មណ៍ច្រើននៅរយៈពេលចុងក្រោយនេះគឺរឿង "The Empress Of China” ដែលបានចាក់បញ្ចាំងកាលពីដើមឆ្នាំ ២០១៥ដោយមានតារាសម្ដែងស្រី Fan Bingbing ជាតួឯក៕
ចុចអាន៖ព្រះនាងផ្លិតដែកលែងស្ដេចគោ មានស្នេហាចតុកោណជាមួយអ៊ូខុងក្នុងរឿង”ស៊ុនអ៊ូខុង” វគ្គថ្មី
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖people