Shu Qi ដើរចូលរោងការយ៉ាងភ្ញាក់ផ្អើល ជាមួយមិត្តប្រុសជាអ្នកដឹកនាំរឿង
- 2016-09-04 16:43:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Shu Qi ដើរចូលរោងការយ៉ាងភ្ញាក់ផ្អើល ជាមួយមិត្តប្រុសជាអ្នកដឹកនាំរឿង
ចន្លោះមិនឃើញ
តារាសម្ដែងស្រីតៃវ៉ាន់ Shu Qi បានធ្វើឲ្យអ្នកគាំទ្រនិងសាធារណៈភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានប្រកាសកាលពីថ្ងៃសៅរ៍ថា ខ្លួនបានរៀបការជាមួយតារាសម្ដែងនិងអ្នកដឹកនាំរឿង Stephen Fung។
ពាក្យចចាមអារ៉ាមស្នេហារវាង Shu Qi និង Stephen ស្រឡាញ់គ្នាបានលេចឭជាច្រើនឆ្នាំមកហើយ ប៉ុន្តែអ្នកទាំងពីរមិនបានចេញមកបញ្ជាក់ពីទំនាក់ទំនងនេះឡើយ។ នាពេលថ្មីៗ តារាស្រីក្នុងរឿង "The Assassin” និងដឹកនាំរឿង Stephen បានបង្ហោះរូបរៀបការជាច្រើនសន្លឹកលើអនឡាញ ភ្ជាប់ជាមួយសារមួយថា៖"Um, ចាស មង្គលការរបស់ពួកយើងពិតជាសាមញ្ញ។ Um ហើយសំលៀកបំពាក់រៀបការរបស់ពួកយើងក៏ធម្មតាដែរ។ ការសម្រេចចិត្តរៀបការរបស់ពួកយើងពិតជារហ័ស...Oh, yes ពួកយើងរៀបការហើយ"។
យ៉ាងណាមិញ ប្ដីប្រពន្ធថ្មីថ្មោងមួយគូនេះ មិនបានបញ្ជាក់អ្វីច្រើនពីអាពាហ៍ពិពាហ៍របស់ពួកគេទេ ប៉ុន្តែក្នុងសារដែលពួកគេបានបង្ហោះបានទម្លាយថា ពួកគេគ្មានគម្រោងធ្វើពិធីរៀបការនិងជប់លៀង ដើម្បីអបអរបន្ថែមលើមង្គលការនេះទៀតទេ។ ចំពោះរូបភាពរៀបការតារាទាំងពីរថតនៅទីក្រុង Prague សាធារណរដ្ឋឆែក៕
ចុចអាន៖ទិដ្ឋភាពទាំងស្រុងពីពិធីភ្ជាប់ពាក្យដ៏អធិកអធមរបស់ Noey Chotika
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ yahoo