ក្តៅៗ! iPhone 6 និង 6s នៅខ្មែរធ្លាក់ថ្លៃជិត ១០០ដុល្លារ ឯវៀតណាម ២០០ ដុល្លារ
- 2016-09-07 18:41:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្តៅៗ! iPhone 6 និង 6s នៅខ្មែរធ្លាក់ថ្លៃជិត ១០០ដុល្លារ ឯវៀតណាម ២០០ ដុល្លារ
ចន្លោះមិនឃើញ
គ្រាន់ប៉ុន្មានម៉ោងមុន iPhone 7 ចេញជាផ្លូវការ តម្លៃ iPhone ម៉ូដែលមុនៗបានធ្លាក់ចុះយ៉ាងខ្លាំង។
សម្រាប់ទីផ្សារកម្ពុជា iPhone 6 (16GB) បន្តធ្លាក់ថ្លៃជិត ៥០ ដុល្លារ ឯ iPhone 6s (16GB) ធ្លាក់ជិត ១០០ ដុល្លារបើបធៀបនឹងតម្លៃកន្លងទៅ។ កន្លងទៅ តម្លៃ iPhone 6 (16GB, 64GB, 128GB) គឺ ៥៤០, ៥៧៥, ៦០៥ ដុល្លារ ឯតម្លៃ iPhone 6s (16GB, 64GB, 128GB) ៦៧០, ៧៥០ និង ៨៥០ ដុល្លារ។
តារាងតម្លៃ iPhone ថ្ងៃនេះតាមហាងក្នុងស្រុក៖
សម្រាប់ទីផ្សារប្រទេសវៀតណាម iPhone 6 និង 6s ធ្លាក់ជាង ២០០ ដុល្លារ។ iPhone 6s ទំហំ 16GB ធ្លាក់មកត្រឹម ៤៧០ ដុល្លារ និងម៉ូដែល 6s ទំហំ 64GB មានតម្លៃ ៥៤០ ដុល្លារ។ ចំណែកឯ iPhone 6 ទំហំ 16GB មានតម្លៃ ៣៤០ ដុល្លារ និងម៉ូដែល 6Plus 16GB តម្លៃ ៤៣០ ដុល្លារ។
ចំពោះតម្លៃ iPhone 7 អាចហក់ដល់ជាង ១ ពាន់ដុល្លារ សម្រាប់ទីផ្សារប្រទេសកម្ពុជាពេលមកដល់ដំបូង ព្រោះដូចកាលពីម៉ូដែល 6s មកដល់ភ្លាមថ្លៃ ១ ៦០០ ដុល្លារ។
តម្លៃ iPhone 7 បែកធ្លាយនៅចិន៖
អានបន្ត ៖ iPhone ចេញថ្មីម្តងៗចិត្តចេះតែចង់បាន តែលទ្ធភាពទៅមិនរួច ពិតអត់?
ប្រែសម្រួល ៖ រដ្ឋ ប្រភព ៖ zing, ហាងក្នុងស្រុក