អ្នកវិទ្យាសាស្ត្រពន្យល់មូលហេតុ ស្មាតហ្វូនផ្ទុះថ្ម
- 2016-09-09 17:45:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកវិទ្យាសាស្ត្រពន្យល់មូលហេតុ ស្មាតហ្វូនផ្ទុះថ្ម
ចន្លោះមិនឃើញ
បញ្ហាស្មាតហ្វូនផ្ទុះថ្ម ជាករណីដែលតែងកើតឡើងពេលប្រើខុសបច្ចេកទេស ឬប្រើលើសសមត្ថភាពរបស់វា ហើយករណីទាំងនោះបានធ្វើឲ្យអ្នកប្រើប្រាស់ជាច្រើនកើតមានចិត្តខ្លាចរអាចំពោះផលិតផលបច្ចេកវិទ្យា។
ទាក់ទងករណីនេះលោក Lynden Archer សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រវត្ថុធាតុដើមនៃសាកលវិទ្យាល័យ Cornell សហរដ្ឋអាមេរិកបង្ហាញថាករណីស្មាតហ្វូនផ្ទុះថ្មបណ្ដាលមកពីអ្នកផលិតបំពាក់បច្ចេកវិទ្យាលើសពីសមត្ថភាពរបស់ឧបករណ៍។ ជាពិសេសជាមួយមុខងារ Fast Charge (សាកថ្មឆាប់ពេញ) ដែលជំរុញឲ្យអេឡិចត្រូតក្នុងថ្មធ្វើការផ្លាស់ប្ដូរពីអាណូត (ថាមពលវិជ្ជមានពេលប្រើប្រាស់) ទៅជាកាតូត (ថាមពលអវិជ្ជមានពេលបញ្ចូល) រហ័សពេកដែលអាចធ្វើឲ្យកាតូត និងអាណូតប៉ះគ្នាហើយផ្ទុះឆេះតែម្ដង។
លោក Lynden Archer បន្ថែមចំពោះការសាកថ្មចោលរយៈពេលវែង ឬការសាកបណ្ដើរប្រើបណ្ដើរក៏អាចបណ្ដាលឲ្យផ្ទុះ ព្រោះថ្មនឹងឡើងកម្ដៅខុសប្រក្រតី ហើយអាណូត និងកាតូតដំណើរការស្របពេលគ្នា៕
អានបន្ត ៖ Apple ឈប់ផលិត iPhone 6 និង 6 Plus ទៀតហើយ
ប្រែសម្រួល ៖ រដ្ឋ ប្រភព ៖ verge