គឹម​ សីហា Surprise ឡាន​ថ្មី​ជូន ​គង់ ​ចាន់​ស្រីមុំ ត្រៀម​​​​​យក​​​កូន

  • 2016-09-11 16:53:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គឹម សីហា បាន​ទិញ​ឡាន​ស៊េរី​ថ្មី Surprise ភរិយា​ ដោយ​ក្នុង​នោះ គង់​ ចាន់ស្រីមុំ បញ្ជាក់​ថាជា​កាដូ​ក្នុង​ឱកាស​គម្រប់​ខួប​ស្គាល់​គ្នា​ជាង​១០​ឆ្នាំ និង​​ត្រៀម​ទុក​​សម្រាប់​ដំណឹង​ល្អ​​​យក​កូននៅ​​ចុង​ឆ្នាំ​នេះ​​ ឬ​ដើម​ឆ្នាំ​ក្រោយ។

 

 

ជាមួយ​គ្នា​នេះ គង់​ ចាន់ ស្រី​មុំ​ ប្រាប់​ថា​ឡាន​ស៊េរី​ថ្មី​ ២០១៦ ម៉ាក Kia Carnival petrol នេះ​តម្លៃ​​ក្បែរ​ ៧ ម៉ឺន​ដុល្លារ។

 

ម្ចាស់​ហាង​សំលៀកបំពាក់ S&M បន្ថែម៖ "ខ្ញុំ​ធ្លាប់​បាន​ប្រាប់​គាត់​ថា ​ខ្ញុំ​ស្រលាញ់​​ឡាន​ម៉ាក​ហ្នឹង​យូរ​ហើយ ដំបូង​គាត់​បាន​នាំ​ខ្ញុំ​ទៅ​មើល អត់​ទាន់​ថា​ទិញ​ទេ ដល់​រំលង​បាន​២​ថ្ងៃ គាត់​កុម៉្មង់​យក​មក​ផ្ទះ​តែ​ម្តង។ ហើយ​វា​​ជា​កាដូ​ខួប​នៃ​ការ​ស្គាល់​គ្នា​ជាង​១០​ឆ្នាំ​ និង​​ត្រៀម​ទុក​សម្រាប់​ដំណឹង​ល្អ ​ក្រែង​ខ្ញុំ​មាន baby [កូន] ​នៅ​ឆ្នាំ​នេះ​ ប៉ុន្តែ​ក៏​មិន​ទាន់​ច្បាស់​ថា​មាន​ដែរ​ អាច​នឹង​ដើម​ឆ្នាំ​ក្រោយ​ក៏​ថា​បានដែរ​​បង"៕

 

 

 

អត្ថបទ៖ ថា ម៉ាលីដា រូបថត៖ ផ្តល់​ដោយ គង់ ចាន់​ស្រីមុំ