តួ​ឯក​រឿង "រថភ្លើង​ទៅ​ប៊ូសាន" វ៉ាមុខ Jun Jihyun និងSong Joongki

  • 2016-09-12 16:00:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាមួយ​នឹង​ជោគជ័យ​ដ៏​ត្រចះត្រចង់​របស់ភាពយន្ត "Train To Busan” តារា​សម្ដែង​ប្រុស Gong Yoo បាន​ក្លាយ​ជា​តារា​ដែល​ត្រូវ​បាន​ម៉ាក​ផលិតផល​ជឿ​ទុក​ចិត្ត​ជាង​គេ​សម្រាប់​ខែ​កញ្ញា។

 

 

កាល​ពី​ថ្ងៃ​ទី​១០​ខែ​កញ្ញា​កន្លង​ទៅ​នេះ វិទ្យាស្ថាន​ស្រាវជ្រាវ​ពាណិជ្ជកម្ម​កូរ៉េ​បាន​បញ្ចេញ​តារាង​ឈ្មោះ​តារា​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ផលិតផល​ជឿ​ទុក​ចិត្ត​ជាង​គេ​ក្នុង​ការ​តំណាង​ផ្សព្វផ្សាយ​សម្រាប់​ខែ​កញ្ញា។ តារាង​នេះ​ត្រូវ​បាន​យោង​តាម​ទិន្នន័យ​ពី​អ៊ីនធឺណិត​នៅ​កូរ៉េ​ចាប់​ពី​ថ្ងៃ​ទី​៨​ខែ​សីហា​ដល់​ថ្ងៃ​ទី​៩​ខែ​កញ្ញា។ ជាមួយ​នឹង​ប្រជាប្រិយ​ភាព​ដ៏​ធំ​របស់​ភាពយន្ត "Train To Busan” តារា​សម្ដែង​ប្រុស Gong Yoo បាន​ស៊ី​ដាច់​អស់​សិល្បករ​នានា​ដណ្ដើម​បាន​ជ័យ​លាភី​លេខ១។

 

តារា​ដែល​ត្រូវ​បាន​តួ​រឿង "មន្ត​ស្នេហ៍​កាហ្វេ" វ៉ា​មុខ​រួម​មាន តួ​រឿង "សង្សារ​ខ្ញុំ​ជា​មនុស្ស​ភព​ផ្កាយ" Jun Jihyun និង Kim Soohyun ព្រម​ទាំង​តួ​រឿង "ម្ចាស់​ព្រះ​អាទិត្យ" Song Joongki និងSong Hye Kyo។ ខាង​ក្រោម​នេះ​គឺ​ជា​តារា​ទាំង​១០​ដែល​ត្រូវ​បាន​ម៉ាក​យីហោ​ជឿ​ទុក​ចិត្ត​ជាង​គេ​ក្នុង​ខែ​កញ្ញា៕​​

 

 

១. Gong Yoo

២. Ha Jung Woo

 

៣. Song Joong Ki

 

៤. Song Hye Kyo

 
៥. Lee Byung Hun

 

៦. Cha Seung Won

 

៧. Jun Ji Hyun

 

៨. Lee Minho

 

៩. Kim Soo Hyun

 
១០. Lee Jung Jae

 

 

ចុចអាន៖តារា​អាស៊ី​ល្បី​ឈ្មោះ​ប្រជុំ​ជើង​​គ្នា​លើ​កម្រាល​ព្រំ Seoul International Drama Awards លើក​ទី​១១

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ibtimes

អត្ថបទថ្មី