តោះ! ស្ដាប់​តារា និង កីឡាករ​ល្បីៗ និយាយ​ពី​ភាព​អស្ចារ្យ​ស្រុក​កំណើត​របស់​ខ្លួន​

  • 2016-09-13 13:18:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​សិល្បៈ និង កីឡាករ​ ល្បីៗ ៣រូប បាន​រំលឹក និង បង្ហាញ​ភាព​អស្ចារ្យ​​នៃ​ស្រុក​កំណើត​ និង​តំបន់​ដែល​ធ្លាប់​បាន​ទៅ តាមរយៈ​គម្រោង​ "ផ្លូវ​ទៅ​ស្រុក"។ ផ្លូវ​ទៅ​ស្រុក​ គឺជា​យុទ្ធនាការ​ជា​កញ្ចប់​រយៈពេល​ ៣ខែ របស់ Sabay ដើម្បី​ស្វែង​រក​រឿងរ៉ាវ​អាថ៌កំបាំង​គ្រប់​បែប​យ៉ាង​នៅ​តាម​ភូមិ ស្រុក​ ទូទាំង​ប្រទេស​កម្ពុជា ដើម្បី​ចេញ​ផ្សាយ​ឲ្យ​គ្រប់​គ្នា​បាន​ដឹង។

 

នៅ​ក្នុង​វីដេអូ ប្រមាណ​ជា ៥០ វិនាទី កញ្ញា មាន​ សូនីតា, លោក Jimmy Kiss និង ចាន់ វឌ្ឍនាការ  កីឡា​បាល់​ទាត់​ឆ្នើម​របស់​​​កម្ពុជា បាន​រំលឹក​អនុស្សាវរីយ៍ និង ភាព​អស្ចារ្យ​មួយ​ចំនួន​នៅ​ស្រុក​កំណើត ក៏ដូចជា រឿងរ៉ាវ​សំខាន់​ៗ​នៅ​តាម​តំបន់​នីមួយៗ ដែល​ពួកគេ​បាន​ទៅ។

 

ចង់ដឹង​ថា តារា​ទាំង​​បី​ដួង​នោះ និយាយ​អ្វី​ខ្លះ​ ចុចទស្សនា​ខាង​ក្រោម​នេះ៖

 

ទាក់ទិន​ទៅនឹង​​ការ​លើក​ឡើង​របស់​តារា និង កីឡាករ​ល្បី​ៗ​ខាង​លើ​នេះ គឺ​ស្ថិត​នៅ​ក្នុង​បេសកកម្ម ​នៃ​គម្រោង "ផ្លូវ​ទៅស្រុក" របស់ Sabay។ គម្រោង​នេះ គឺ​ក្រុម​ការងារ​ Sabay នឹង​ធ្វើ​ដំណើរ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ឲ្យ​គ្រប់ ២៥ រាជធានី ខេត្ត ដើម្បី​ចេញ​ផ្សាយ​ដ៏​សម្បូរបែប​ព័ត៌មាន​អំពី៖​ -ប្រវត្តិសាស្ត្រ -សិល្បៈ វប្បធម៌ ប្រពៃណី -សក្ដានុពល​សេដ្ឋកិច្ច ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ -មុខម្ហូប​តាម​តំបន់ -ជំនឿ​ប្លែកៗ -រមណីយដ្ឋាន​ស្រស់​ស្អាត​នានា ទាំង​បែប​ធម្មជាតិ​ និង កែច្នៃ របស់​កម្ពុជា ជូន​ទាំង​ភ្ញៀវ​ជាតិ និង អន្តរជាតិ។

 

សូមចុចអាន៖ Sabay ត្រៀម​ផ្ដល់​ដំណឹង​សម្បូរ​បែប​ ទូទាំង​ប្រទេស​តាម​រយៈ “ផ្លូវ​ទៅ​ស្រុក”

 

 

ដូច្នេះ ផ្លូវ​ទៅ​ស្រុក នឹង​ក្លាយ​ទៅ​ជា​ផ្នែក​មួយ​ទៀត​ ចូលរួម​ផ្ដល់​ព័ត៌មាន​កាន់​តែ​សម្បូរ​បែប ​រហូត​ដល់​ភូមិ ស្រុក របស់​ប្រិយមិត្ត​ដែល​តែងតែ​គាំទ្រ​វិបសាយ Sabay ខណៈ​ដែល​បណ្ដាញ​ផ្សព្វផ្សាយ​អនឡាញ​មួយ​នេះ​កំពុង​ឈានមុខ​គេ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

 

ឆាប់ៗ​ខាង​មុខ​នេះ "ផ្លូវ​ទៅ​ស្រុក" នឹង​ផ្ដើម​យុទ្ធនាការ​របស់​ខ្លួន​ហើយ កុំភ្លេច​តាម​ដាន​ណា៎! ចុះនៅភូមិ ស្រុក​ របស់​​ប្រិយមិត្ត​វិញ មាន​អ្វីអស្ចារ្យ​ខ្លះដែរ? ជួយប្រាប់​​ឲ្យ​អ្នកផ្សេង​បាន​ដឹង​ផង​មើល៍!

 

ដោយ៖ Sabay

អត្ថបទថ្មី