ទោះដឹងដាក់ទូរសព្ទក្នុងហោប៉ៅធ្វើឲ្យងាប់មេជីវិត បុរសៗនៅតែមិនអើពើ
- 2016-09-12 22:00:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោះដឹងដាក់ទូរសព្ទក្នុងហោប៉ៅធ្វើឲ្យងាប់មេជីវិត បុរសៗនៅតែមិនអើពើ
ចន្លោះមិនឃើញ
ទោះបីដឹងថាទូរសព្ទ ឬ សារធាតុវិទ្យុសកម្មធ្វើឲ្យប៉ះពាល់ដល់មេជីវិត ប៉ុន្តែមនុស្សភាគច្រើន ជាពិសេសៗបុរស នៅតែដាក់ទូរសព្ទនៅក្នុងហោប៉ៅខោរបស់ពួកគេ។
បើតាមការសិក្សាថ្មីមួយ ធ្វើឡើងដោយក្រុមមួយនៃមហាវិទ្យាល័យ University of Newcastle ប្រទេសអូស្ត្រាលីបានបង្ហាញពីភស្តុតាងដែលបុរសៗ គួរស្វែងរកទីតាំងផ្សេងសម្រាប់រក្សាទុកទូរសព្ទ។ ឯកសារចំនួន ២១ ច្បាប់ដែលស្រាវជ្រាវអំពីសារធាតុវិទ្យុសកម្ម បង្ហាញថាទូរសព្ទដែលរក្សាទុកក្បែរប្រដាប់ភេទបុរសក្នុងរយៈពេលយូរ អាចបណ្ដាលឲ្យចំនួនមេជីវិតថយចុះ។ ក្នុងចំណោមឯកសារទាំងនោះទៀតសោត ភាគច្រើនសន្និដ្ឋានថាមេជីវិតដែលសេសសល់ អាចខូចគុណភាព។
ប្រធានបទពី បាតុភូតជីវសាស្ត្រនេះកំពុងស្ថិតក្រោមការជជែកវែកញែកខ្លាំងដោយសារអ្នកវិទ្យាសាស្ត្រនៅមិនទាន់មានវិធីបកស្រាយ ថាតើសារធាតុវិទ្យុសកម្មបង្កផលប៉ះពាល់ដល់រាងកាយមនុស្សយ៉ាងណាទេ។ ចំណុចនេះហើយដែលក្រុមអង្កេតការណ៍ពីសុខភាពសាធារណៈនៅមិនអាចប្រកាសក្ដែងៗថា ទូរសព្ទ ធ្វើឲ្យប៉ះពាល់មេជីវិត។
យ៉ាងណាក្ដីបើតាមការសិក្សាខាងលើដដែលបានបង្ហាញថា រលកសញ្ញាទូរសព្ទបណ្ដាលឲ្យមេជីវិតរបស់បុរសថយចុះចំនួន ៨% ចំណែកលទ្ធភាពបង្កាត់ពូជរបស់មេជីវិតថយចុះប្រមាណ ៩%។
វេជ្ជបណ្ឌិត Joel Moskowitz ដែលជាអ្នកត្រួតពិនិត្យលើការសិក្សានេះបានណែនាំថា លទ្ធផលនៃការសិក្សានេះជាភស្តុតាងជាក់លាក់មួយ ដែលប្រាប់ទៅដល់បុរសទាំងអស់មិនគួរទុកទូរសព្ទកៀកនឹងប្រដាប់ភេទខ្លួនឡើយ៕
ចុចអាន៖ អ្នកវិទ្យាសាស្ត្រពន្យល់មូលហេតុ ស្មាតហ្វូនផ្ទុះថ្ម
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ DailyMail