Fans ខ្លះប្រាប់ថា ដាច់បាយព្រោះតារាថៃ!

  • 2014-11-03 16:47:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកគាំទ្រមួយចំនួនបានប្រាប់ Sabay កាល​ពីម្សិលមិញ​ នៅ​គ្រា​ដែល​ពួកគេ​បាន​​ជូន​ដំណើរ​ក្រុម​តារា​ថៃ នៅឯប្រលាន​យន្ដហោះ​នេះ​​ថា ពូកគេសុខចិត្តដាច់បាយដោយសារតែ ប្រញាប់ប្រញាលទៅប្រលានយន្តហោះ ដើម្បី​រង់ចាំ​ជួន​ដំណើរ​តារាថៃ​ទាំង ១២ នាក់ត្រលប់ទៅវិញ ខណៈមិនបានដឹងច្បាស់ពីពេលវេលាជើងហោះហើរ។

 

យុវតី ឈុន រ៉ូហ្សា ជាអ្នកគាំទ្រម្នាក់បានប្រាប់ថា ទឹកចិត្តនៃការគាំទ្រចំពោះតារាឈ្មោះ Siraphop ។ យុវតីរូបនេះ បានមកដល់ប្រលានយន្តហោះអន្តរជាតិតាំងព្រឹក ខណៈជើងហោះហើរធ្វើឡើងនៅពេលរសៀលឯណេះទេ។ នាងចូលចិត្តស្នាមញញឹមរបស់តារារូបនេះ។ រ៉ូហ្សា និយាយ។​

 

“ខ្ញុំចូលចិត្ត Nick ណាស់ មកនេះគឺចាំជួនដំណើរគាត់ ព្រោះមិនងាយបានជួបទៀតទេ"។ នេះជាការលើកឡើងរបស់ ស្រីកា ដែល​ជា​សិស្សថ្នាក់ទី ១០ នៃអនុវិទ្យាល័យទូលទំពូង។ នាងនិងមិត្តភក្ដិបានខិតខំធ្វើជាបដាធំៗ ដោយ​មាន​បិតភ្ជាប់​នូវ​រូបថត​របស់តារាទាំងនោះ ដោយមិនខ្លាចនឿយហត់ ដើម្បិផ្ញើទៅពូកគេ។

 

ត្បិត​តែ​អ្នក​គាំទ្រ​បាន​​មក​ដល់​ប្រលាន​យន្ដ​ហោះ​តាំង​ពីព្រឹក​ ខណៈ​តារា​ថៃ​មក​ពេល​រសៀល​ ម្សិលមិញ​ក្ដី ក៏ ​Fans​ ទាំង​​អស់​​នៅ​តែ​រង់​ចាំ​រហូត​ដល់​ក្រុម​តារា​ថៃ​មក​ដល់​ប្រលាន​យន្ដហោះដែរ។

 

“I love you Briew Kittiphat” ជាពាក្យមួយឃ្លាបញ្ជាក់ពីការស្រលាញ់របស់យុវតីឈ្មោះ អាណែត លើ​បដា​មួយ​ដែល​បាន​លើក​ឡើង ខណៈក្រុមតារាថៃចុះពី​រថយន្ត និង ឆ្ពោះរកកន្លែង Check In នៃប្រលានយន្តហោះអន្តរជាតិភ្នំពេញ៕

 

 

 

 អត្ថបទ៖ សំ ជំនាញ