Xperia XA កាមេរ៉ា 13MP ខ្លាំង​ជាង iPhone 6s តម្លៃ ៣០០ ដុល្លារ

  • 2016-09-13 22:41:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sony Xperia XA  ​មាន​រាង​តូច​ល្មម សមត្ថភាព​កាមេរ៉ា​ទំហំ 13MP ខ្លាំង​ជាង iPhone 6s ដែល​មាន​កាមេរ៉ា​ 12MP ​អាច​ថត​រូប​បាន​យ៉ាង​ត្រជាក់​ភ្នែក​។

 

 

សមត្ថភាព​កាមេរ៉ា

កាមេរ៉ា​ក្រោយ​ទំហំ ១៣ មេហ្កាភិចសែល ​កម្រិត Aperture 2.0 កម្រិត ISO 12800 មាន មុខងារ Hybrid Auto Focus អាច​ចាប់​យក​រូបភាព​បាន​ច្បាស់។ វា​អាច​ថត​វីដេអូ​​បាន​​កម្រិត​​ត្រឹម 1080 Pixels តែ​មាន​មុខងារ Steady shot ជួយ​ទប់​លំនឹង​រូបភាព​មិន​ឱ្យ​មាន​លំញ័រ​ខ្លាំង។

 

ចំណែក ​កាមេរ៉ា​​មុខ​ទំហំ ៨ មេហ្កាភិចសែល ​ថត​រូប Selfie បាន​ច្បាស់ និង​មាន​មុខងារ Face detection អាចចាប់​យក​ផ្ទៃ​មុខ​ច្បាស់ និងមាន​សភាព​ម៉ត់​ល្អ។

 

 

ការ​រចនា​រូបរាង

Sony XA មាន​រាង​តូច​និង​ស្រាល​ល្មម​មិន​ធំ​ពេក មិន​តូច​ពេក បំពាក់​មក​ជាមួយ​អេក្រង់​ប្រភេទ LCD ទេ ការពារ​ដោយ​ស្រទាប់ Scratch-resistant Glass ទំហំ ៥ ​អ៊ីញ​ ហើយ​​អាច​បង្ហាញ​រូប​ភាព​បាន​ច្បាស់​ល្អ​ក្នុង​កម្រិត HD ​។

 

 

សមត្ថភាព​ប្រើប្រាស់​ទូទៅ

Sony XA ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android Marshmallow​  តែ​អាច Upgrade ទៅ​ Android Nougat (Version 7.0) បាន។ វា​មាន​ម៉េម៉ូរី​ម៉ាស៊ីន 16GB, RAM 2GB អាច​បន្ថែម​ម៉េម៉ូរី​ក្រៅ​ប្រភេទ micro-SD ហើយ​​បំពាក់​មក​ជាមួយ​បន្ទះ​ឈីប​ប្រភេទ MediaTek MT6755 Helio P10 ថាមពល​ថ្ម​ទំហំ ២ ៣០០ mAh អាច​លេង​ហ្គេម​ក្រាហ្វិក​ធំៗ​បាន​ដូច​ជា Asphalt 8 ឬ FiFa6 បាន​យ៉ាង​រលូន។

 

 

 

ទូរសព្ទ​នេះ​ដាក់​លក់​នៅ​ហាង​ទូរសព្ទ​ដៃ​ សុខលី ក្នុង​តម្លៃ ២៩៩ដុល្លារ៕

 

អត្ថបទ៖ ​រក្សា