Selena Gomez កាត់​ផ្ដាច់​ទំនាក់​ទំនង​ទាំង​ស្រុង​ជាមួយ Justin Bieber ក្រោយ​ឈ្លោះ​គ្នា​បែក​​ផ្សែង

  • 2016-09-16 13:00:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​កុំ​ឲ្យ​មាន​អ្វី​ទាក់ទង​នឹង​អតីត​មិត្ត​ប្រុស​តទៅ​ទៀត តារា​ចម្រៀង​ល្បី​ឈ្មោះ​អាមេរិក Selena Gomez បាន​ប្ដូរ​លេខ​ទូរសព្ទ​ថ្មី​ហើយ។

 

 

កាល​ពី​ថ្ងៃ​ពុធ​ទី​១៤​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន UsWeekly បាន​រាយការណ៍​ថា​តារា​ចម្រៀង​ស្រី​ហូលីវូដ Selena Gomez បាន​ប្ដូរ​លេខ​ទូរសព្ទ​ថ្​ដើម្បី​កុំ​ឲ្យ Justin Bieber ដែល​ជា​អតីត​មិត្ត​ប្រុស​របស់​ខ្លួន​នោះ​ទាក់​ទង​មក​ទៀត។ ជាមួយ​នឹង​ការ​ប្ដូរ​លេខ​ថ្មី​នេះ ម្ចាស់​បទ "Same Old Love” ក៏​បាន​សំណូម​ពរ​ឲ្យ​មិត្តភ័ក្ដិ​របស់​ខ្លួន​មិន​ឲ្យ​ប្រាប់​លេខ​ថ្មី​ទៅ​កាន់​តារា​ប្រុស​សម្បូរ​រឿង​អាស្រូវ​នេះ​ជា​ដាច់​ខាត។

 

មុន​នោះ​ដែរ Selena និងJustin បាន​មាន​ជម្លោះ​ជាមួយ​គ្នា​មួយ​ប្រាវ​ដោយ​តួ​រឿង "Spring Breakers” បាន​លើក​ឡើង​ថា ស្នេហា​ជា​រឿង​ឯកជន ហើយJustin មិន​គួរ​បង្ហោះ​រូប Sofia Richie នៅ​លើ Instagram នោះ​ឡើយ។ យ៉ាងណាក៏ដោយ ក្រោយ​មក តារា​ស្រី​កើត​ឆ្នាំ​១៩៩២​បាន​ចេញ​មុខ​សូមទោស​នៃ​ទង្វើ​ដែល​ខ្លួន​បាន​ធ្វើ៕

 

 
 

ចុចអាន៖Sofia Richie ប្រាប់​ថា​ខ្លួន និង Justin Bieber មាន​ទំនាក់​ទំនង​ពិសេស

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖dailymail