កញ្ញាឯកទេសចរណ៍អន្តរជាតិកម្ពុជា ចម្រាញ់បានស្រីស្អាត២៤នាក់ត្រៀមប្រកួតវគ្គផ្ដាច់ព្រ័ត្រ
- 2014-11-03 18:26:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កញ្ញាឯកទេសចរណ៍អន្តរជាតិកម្ពុជា ចម្រាញ់បានស្រីស្អាត២៤នាក់ត្រៀមប្រកួតវគ្គផ្ដាច់ព្រ័ត្រ
ចន្លោះមិនឃើញ
ការប្រកួត កញ្ញា ឯកទេសចរណ៍ អន្តរជាតិកម្ពុជា ដែលមានស្រីស្អាតជាង ១០០ នាក់បានចូលរួមនៅសណ្ឋាគារណាហ្គាវើល ម្សិលមិញ នេះ បានចម្រាញ់ស្រីស្អាតបាន ២៤ នាក់ហើយ ដើម្បីត្រៀមទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ។
លោក FOUSING SEM អ្នកគ្រប់គ្រងគម្រោងនៃកម្មវិធីនេះ បានឲ្យដឹងថា បេក្ខនារីទាំង ២៤ នាក់ ដែលត្រូវបានគណៈកម្មការជ្រើសរើសនេះ ពួកគេ និង ត្រូវហាត់សមបន្ថែមទៀត ដើម្បីត្រៀមប្រកួតនៅវគ្គផ្ដាច់ព្រាត់ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៤ ។ កញ្ញា ឯក ដែលជាប់ក្នុងកម្មវិធីនេះ នឹងទទួលបានទឹកប្រាក់ ១៥០០០ ដុល្លារ និងការបញ្ជូនទៅប្រកួតនៅប្រទេសម៉ាឡេស៊ី ក្នុងចុងឆ្នាំ ២០១៤នេះ។
ប្រកួតកញ្ញាឯកទេសចរណ៍ អន្តរជាតិកម្ពុជា ក្រៅពីស្វែងរកនារីស្អាតកម្ពុជា ដើម្បីយកទៅប្រកួតនៅប្រទេសម៉ាឡេស៊ី កម្មវិធីនេះធ្វើឡើងក្នុងនៃមួយ ផ្សព្វផ្សាយនឹងលើកកម្ពស់វប្បធម៌កម្ពុជា ក៏ដូចជា លើកទឹកចិត្តស្ត្រីកម្ពុជាឲ្យចូលរួមប្រកួតប្រជែងលើឆាកអន្តរជាតិ និងផ្ដល់អំណាចដល់ពួកគេនៅក្នុងសង្គមផងដែរ។
លោក FOUSING SEM បានឲ្យដឹងទៀតថា សម្រាប់ប្រទេសកម្ពុជា ការប្រកួតកញ្ញាឯកទេសចរណ៍អន្តរជាតិកម្ពុជានេះ គឺជាលើក ២ ដោយកម្មវិធីបានធ្វើម្ដងហើយកាលពីឆ្នាំ ២០១៣ រៀបចំដោយ ក្រុមហ៊ុន Aplus Asia Network ។
កាលពីឆ្នាំទៅ កញ្ញាឯក ដែលជាប់ក្នុងកម្មវិធីមួយនេះមានឈ្មោះថា ប៊ី សុធារី ដែលបច្ចុប្បន្នជាតារាម៉ូដែលក្នុងក្រុមSun Super Model Cambodia ។ ប៊ី សុធារី ត្រូវបានក្រុមហ៊ុនដែលរៀបចំកម្មវិធីនេះ បញ្ជូនទៅចូលរួមប្រកួតនៅ ប្រទេសម៉ាឡេស៊ីប៉ុន្តែ មិនទទួលបានជយលាភីឡើយ។
ចំពោះការប្រកួតកញ្ញាឯកទេសចរណ៍អន្តរជាតិ ២០១៤ នៅប្រទេសម៉ាឡេស៊ីខាងមុខនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃ ទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៤។ លោក FOUSING SEM បានលើកឡើងថា សម្រាប់ឆ្នាំនេះ លោកមានសង្ឃឹមច្រើនថា ប្រទេសកម្ពុជានឹងអាចទទួលបានពានរង្វាន់ ក្នុងការប្រកួតនៅប្រទេសម៉ាឡេស៊ី ព្រោះតាមការសង្កេតឃើញរបស់លោក បេក្ខនារីដែលចូលរួមប្រកួតសុទ្ធតែមានកម្ពស់ និង សម្រស់ស្អាតៗខ្លាំង ៕
អត្ថបទ៖ ខុត សីហា