iPhone 7 លេង​ពណ៌​​ខ្មៅ​​ប្លែក ឃើញ​ចង់​លង់

  • 2016-09-18 13:00:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 7 ​មាន​បួន​ពណ៍​ដូច​ជា ពណ៍​ផ្កាឈូក មាស ទឹក​ប្រាក់ ខ្មៅ​រលោង និង​ខ្មៅ​គ្រើម ​ដែល​ពណ៍​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ជាង​គេ​គឺ ពណ៍​ខ្មៅ(រលោង និង​គ្រើម)។

 

 

ភាព​ទាក់ទាញ​នៃ​ពណ៌​ទាំង​នោះ​មិន​ចាញ់​គ្នា​ប៉ុន្មាន​ទេ​ ​សម្រាប់​ពណ៌​ខ្មៅ​រលោង​ហាក់​ទទួល​ការ​ចាប់​អារម្មណ៍​ច្រើន​ ​តែ​គុណវិបត្តិ​របស់​វា​គឺ​ឆាប់​ប្រឡាក់​ ​ឬ​ដាម​ស្នាម​ក្រយៅ​ដៃ​ ​បើ​ប្រើ​ផ្ទាល់​មិន​ដាក់​សំបក​ការពារ។

 

ចំពោះ​ពណ៌​ខ្មៅ​គ្រើម អាច​និយាយ​បាន​ថា​ប្លែក​មិន​សូវ​មាន​ស្មាតហ្វូន​ណា​ផលិត​ពណ៌​គ្រើម​ដូច​នេះ ​ ​ហើយ​គុណសម្បត្តិ​របស់​វា​គឺ​មិន​ងាយ​ប្រឡាក់​ជា​ពិសេស​ដាម​ស្នាម​ក្រយៅ​ដៃ​ ​ទោះ​ប្រើ​ផ្ទាល់​ក៏​ដោយ៕

 

 

 

 

 

តម្លៃ​ iPhone 7 ពណ៍​ខ្មៅ​គ្រើម​ប្រហែល ១ ១៥០ ដុល្លារ​សម្រាប់​​ទំហំ 32GB ឯ​ទំហំ 128GB តម្លៃ​ប្រហែល ១ ៣០០ ដុល្លារ និង 256GB តម្លៃ​ប្រហែល ១៤០០ ដុល្លារ៕

 

តើ​ប្រិយមិត្ត​ស្រឡាញ់​ពណ៍​នេះ​ដែរ​ទេ?

 

អត្ថបទ៖ រក្សា