បង្គន់​សាធារណៈ​ ២១១ ​លើ​ទីតាំង​ ​២៩ ​កន្លែង ត្រៀម​រួច​រាល់​សម្រាប់​បុណ្យ​អុំទូក​ ស្អែក​នេះ

  • 2014-11-04 18:54:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​សម្រួល​ដល់​បង​ប្អូន ​ដែល​នឹង​មក​ទស្សនា​កម្សាន្ត​រាជ​ធានី​ភ្នំពេញ​ក្នុង​ឱកាស​​ពិធី​បុណ្យ​អុំ​ទូក អក​អំ​បុក សំពះ​ព្រះ​ខែ អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ ក៏​ដូច​ជា​មន្ទីរ​សាធារណៈ​ការ​បាន​ដំឡើង​បង្គន់​សាធារណៈ​សរុប​ចំនួន ២១១ ​បង្គន់ លើ​ទីតាំង​ចំនួន ​២៩ ​កន្លែង​ក្នុង​រាជធានី​នៅ​ភ្នំពេញ។

 

សូមចុចអាន៖ ​ទីតាំង​​១២​កន្លែង​ត្រូវ​ដឹងបើដួលសន្លប់ឬគ្រេាះថ្នាក់​ពេល​ដើរ​​​លេង​អុំទូក​ស្អែក​នេះ

 

សូម​បញ្ជាក់​ថា​ ការ​ប្រើ​ប្រាស់​បង្គន់​អនាម័យ​ គឺ​មិន​ត្រូវ​បាន​បង់​ថ្លៃ​នោះ​ទេ ប៉ុន្តែ​ជា​មនោសញ្ចេតនា​បង​ប្អូន​អាច​ឧបត្ថម្ភ​ដល់​អ្នក​សម្អាត​បង្គន់​អនាម័យ​បាន។

 

ទីតាំង​បង្គន់​អនាម័យ​សាធារណៈ​ទាំង​ ២៩​ កន្លែងដូច​ខាង​ក្រោម៖

​១-សួនវត្តបុទ្ទុមវតី ​មុខ​រដ្ឋ​សភា​ចាស់ ចំនួន ​៩ បង្គន់

២-សួន​វត្ត​បទុម​វតី​ខាង​លិច​ស្តូប​កម្ពុជា-វៀតណាម ចំនួន​៩បង្គន់

៣-សួន​កុមារ​វត្តបទុមវតី ចំនួន​២បង្គន់

៤-សួន​មុខ​វត្ត​បទុមវតី ចំនួន​៩បង្គន់

៥-សួន​សម្ដេច​ហ៊ុន សែន (ទទឹង​ថ្ងៃ) ចំនួន​៨បង្គន់

៦-សួន​សម្ដេច​ហ៊ុន សែន (បណ្ដោយ​ថ្ងៃ) ចំនួន​៤បង្គន់

៧-សួន​ខាង​ត្បូង​ក្រុម​សម្ដេច​ឪ ចំនួន​២បង្គន់

៨-សួន​វិមាន​ឯក​រាជ្យ​នាគ​បាញ់​ទឹក ចំនួន​៤បង្គន់

៩-សួន​ភិរម្យ​ភាសា​អ៊ូ ចំនួន​៦​បង្គន់

១០-ក្នុង​បរិវេណ​រណសិរ្ស ចំនួន​២​បង្គន់

១១-ចិញ្ចើម​ថ្នល់​មុខ​របង​រណសិរ្ស ចំនួន​៨​បង្គន់

១២-របង​សាល​ចតុមុខ ចំនួន​២​បង្គន់

១៣-សួន​វាល​មេរុហ៍​ ចំនួន​៦បង្គន់

១៤-សួន​តេ​ជោ​មាស​តេ​ជោ​យ៉ត ចំនួន​៦បង្គន់

១៥-សួន​ផ្សារ​ចាស់ ចំនួន​២បង្គន់

១៦-បរិវេណ​ផ្សារ​រាត្រី ចំនួន​៤​បង្គន់

១៧-សួន​មុខ CDC ៤បង្គន់

១៨-ជាប់​របង​ខាង​ជើង CDC ចំ​នួន២​បង្គន់

១៩-សួន​វត្ត​ភ្នំ​ ចំនួន​៤បង្គន់

២០-សួន​មុខ​ស្ថាន​ទូត​បារាំង ២បង្គន់

២១-សួន​សូគីម៉ិច​ឫស្សី​កែវ​ ២​បង្គន់

២២-កំពង់​ផែ​ភ្នំពេញ​ ១០​បង្គន់

២៣-ទី​បញ្ជាការ​សន្តិសុខ ៤​បង្គន់

២៤-វត្ត​ប្រជុំ​សាគរ ២០​បង្គន់

២៥-វត្ត​ពោធិ​យ៉ា​រ៉ាម ២០បង្គន់

២៦-សាលា​ជ្រោយ​ចង្វារ ១៥​បង្គន់

២៧-ខាង​ជើង​ស្ពាន​ជ្រោយ​ចង្វារ ១៥បង្គន់

២៨-ដីឡូតិ៍​ខាង​ជើង​សាលា​សង្កាត់​ជ្រោយ​ចង្វារ ២០​បង្គន់

២៩-ទី​ធ្លា​ខាង​ជើង​ពី​ឡា​ទូស្ស ១០​បង្គន់ ៕

   

    សូមអាន៖  សាលា​រាជធានី​ភ្នំពេញ​ចេញ​សេចក្ដី​ជូន​ដំណឹង​ពង្វាង​ចរាចរ​ក្នុង​បុណ្យ​អុំទូក​​

    អត្ថបទ៖ លឹម សុ​នា

រូបថត​និង​ប្រភព៖ Facebookរាជធានីភ្នំពេញ​