“សំនៀង​ចែងចាំង" រក​ឃើញ​អ្នក​លេខ​១​ហើយ!

  • 2014-11-03 18:51:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លង​កាត់​ការ​ប្រកួត​ប្រជែង​យ៉ាង​ស្វិតស្វាញ កម្មវិធី "សំនៀង​ចែងចាំង" ដែល​មាន​បេសកកម្ម​រើស​រក​តារា​ចម្រៀង​មាន​សំឡេង​ល្អ​ ស្រដៀង​គ្នា​នឹង "The Voice" បាន​ឈាន​មក​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ និង​រក​ឃើញ​ជយលាភី​ប្រចាំ​រដូវ​កាល​ទី​១​របស់​ខ្លួន​ហើយ កាល​ពី​យប់​មិញ​នេះ។

 

ម្ចាស់​ជយលាភី​លេខ​១ ទូច​ មករា

ប្រការ​គួរ​ឲ្យ​កត់​សម្គាល់ គឺ​ម្ចាស់​ជយលាភី​របស់ "សំនៀង​ចែង​ចាំង" រដូវ​កាល​ទី​១​នេះ សុទ្ធ​តែ​ជា​បេក្ខជន ក្នុង​នោះ​បេក្ខជន ទូច មករា មក​ពី​ខេត្ត​បាត់​ដំបង ត្រូវ​បាន​ជ្រើស​ជា​ម្ចាស់​ជយលាភី​លេខ​១​ប្រចាំ​កម្មវិធី ក្រោម​ការ​បោះ​ឆ្នោត​គាំទ្រ​ដោយ​មហាជន។ អ្នក​លេខ​២ បាន​ទៅ​លើ​បេក្ខជន ហួន សំអុល មក​ពី​ខេត្ត​កំពត។ ឯ​ចំណាក់​ថ្នាក់​លេខ​៣ បាន​លើ​បេក្ខជន សន វិច្ឆិកា មក​ពី​ខេត្ត​តាកែវ។

 

តាម​លក្ខខណ្ឌ​ពី​កម្មវិធី ម្ចាស់​ជយលាភី​ទាំង​៣ គឺ​លេខ​១​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន ២០០០០ដុល្លារ​សហរដ្ឋ​អាមេរិក លេខ​២ ១០០០០​ដុល្លារ និង​លេខ​៣ ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន ៥០០០​ដុល្លារ​សហរដ្ឋ​អាមេរិក។ បន្ថែម​ពី​លើ​នេះ ពួក​គេ​ទាំង​បី ទទួល​បាន​កុង​ត្រា​រយៈ​ពេល​១​ឆ្នាំ​ជាមួយ ផលិតកម្ម Klapyahandz ថែម​ទៀត​ផង។

 

បេក្ខជន​លេខ​២ ហួន សំអុល

បេក្ខជន​លេខ៣ សន វិច្ឆិកា

ពាក់​ព័ន្ធ​នឹង​ជយលាភី​រដូវ​កាល​ទី​១​របស់ "សំនៀង​ចែងចាំង" នេះ នៅ​លើ​បណ្ដាញ​សង្គម​ឯណេះ មាន​ការ​លើក​ឡើង​ខ្លះ​ៗ​ថា បេក្ខជន​លេខ២ ហួន សំអុល សម​ជា​អ្នក​ឈ្នះ​ជាង។ ខ្លះ​ទៀត បាន​បន្ទោស​ទៅ​លើ​ប្រព័ន្ធ​បោះ​ឆ្នោត​តាម​រយៈ Vote ថា​មិន​មាន​ភាព​សុក្រឹត​គ្រប់​គ្រាន់​ទៀត។(សូម​មើល​រូប​ខាង​ក្រោម)

ចុះ​គ្នា​យើង យល់​យ៉ាង​ម៉េច​វិញ...!!!

 

អត្ថបទ៖ ទារិកា

រូបថត៖ Facebook សំនៀងចែងចាំង

អត្ថបទថ្មី