GoPro Karma​ ​យន្តហោះ​ ​Drone​ ​ស៊េរី​ថ្មី​​ ​គូប្រជែង DJI

  • 2016-09-21 13:00:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Karma​ ​ជា​យន្តហោះ​ ​Drone​ ​ម៉ូដែល​ដំបូង​របស់​ ​GoPro​ ​ដែល​ជា​ក្រុមហ៊ុន​មាន​ជំនាញ​ ​និង​ភាព​ល្បីល្បាញ​ខាង​ផលិត​កាមេរ៉ា​ ​Action​ ​សម្រាប់​ថត​សកម្មភាព​គ្រប់​កាលៈទេសៈ។

Drone​ ​ម៉ូដែល​នេះ​មាន​ការ​រចនា​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ខ្ពស់​ ​អម​នឹង​បច្ចេកវិទ្យា​ទំនើប​ស្រួល​បញ្ចា​ ​ហើយ​ងាយ​យក​តាម​ខ្លួន​ ​ជា​ពិសេស​មាន​ប្រអប់​ទុក​ដាក់​យ៉ាង​មាន​សុវត្ថិភាព។

 

ចំណុច​ពិសេស​របស់​ ​Karma​ ​គឺ​មាន​បំពាក់​ឧបករណ៍​ទប់​លំនឹង​វីដេអូ​ប្រភេទ​ ​3-axis gimbal​ ​ហើយ​ឧបករណ៍​នោះ​ក៏​អាច​យក​មក​ប្រើ​ដោយ​ដៃ​ធម្មតា​ជា​មួយ​ដង​ពិសេស​សម្រាប់​ ​Drone​ ​នេះ។ ដោយ​ឡែក​ ​Karma​ ​អាច​ប្រើ​បាន​តែ​ជា​មួយ​ ​GoPro​ ​ម៉ូដែល​ ​Hero 5 Black, Session 5 និង Hero 4 Black ប៉ុណ្ណោះ។

 

ចំពោះ​ពេល​ចេញ​លក់​ ​Karma​ ​នឹង​ផ្ដើម​ពី​ថ្ងៃ​ ​២៣​ ​តុលា​ ​២០១៦​ ​ជា​មួយ​តម្លៃ​ ​៧៩៩​ ​ដុល្លារ​សម្រាប់​តែ​ ​Drone​ ​និង​ ​៩៩៩​ ​ដុល្លារ​គិត​ទាំង​ ​GoPro​ ​Session​ ​5​ ​ហើយ​ ​១ ០៩៩​ ​ដុល្លារ​គិត​ទាំង​ ​GoPro​ ​Hero 5 (តម្លៃ​បរទេស)៕

 

 

 

 

 

 

 

 

អាន​បន្ត​ ​៖​ ផលិត​ iPhone 7 មួយ​គ្រឿង​ចំណាយ​មិន​ដល់ ៣០០ ដុល្លារ​ឡើយ

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ប្រភព​ ​៖​ ​verge

អត្ថបទពេញនិយម