Rock បញ្ចេញ​ Trailer ឌុច លីដា ដេក​អាក្រាត​កាយ

  • 2016-09-22 21:26:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ខ្នាត​ធំ​ទី​២ ​ របស់​ផលិតកម្ម​ រ៉ុក​ រឿង "នារី​វេទមន្ត" ​បាន​​បញ្ចេញ Trailer  ​មួយ​ត្រង់​ឈុត​ ឌុច លីដា ដេក​អាក្រាត​កាយលើ​វាល​ខ្សាច់​ ដែល​ឈុត​នេះ​នាង​​ធ្លាប់​បាន​អះអាង​ថា មាន​​តួ​ផ្សេង​មក​ជំនួស​​គួប​ផ្សំ​នឹង​ការ​កាត់​ត​​បច្ចេកទេស​ថត​។

 

សាមី​ខ្លួនថ្លែងថា​ ​រឿង​ថ្មី​ដែល​រូប​នាង​បាន​ថត​នេះ ​គឺ​មាន​លាយ​ឡំ​នូវ​ភាព​សិចស៊ី​ខ្លះ​ៗ​ ប៉ុន្តែ​អាច​ទទួល​យក​បាន៖ “ចាស​បង​រឿង​ថ្មី​ហ្នឹង​ មាន​ឈុត​សិច​ស៊ី​ដែរ​ហើយ​ឈុត​ខ្លះ​លក្ខណៈ​អាក្រាត​ កាយ​ទៀត​ណា​បង​ ប៉ុន្តែ​ត្រូវ​ជំនួស​ដោយ​អ្នក​ផ្សេង​គ្រាន់​តែ​ដាក់​មុខ​ ខ្ញុំ​ជំនួស​វិញ​​”។

 

 

​អ្នក​ដឹកនាំ​រឿង​  Jimmy Henderson ​ មាន​ប្រសាសន៍​ថា​ "​នារីវេទមន្ត​" ជា​ខ្សែ​រឿង​មួយ​ដែល​និយាយ​ពី​នារី​ដ៏​មាន​អាថ៌កំបាំង​ម្នាក់​ដែល​បាន​ចូល​ទៅ​ក្នុង​ភូមិ​ដាច់​ស្រយាល​មួយ​ ដើម្បី​ជួយ​សង្គ្រោះ​អ្នក​ភូមិ​ពី​គ្រោះ​មហន្តរាយ។ រឿង​នេះ​នឹង​ចាក់​បញ្ចាំង​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ខាង​មុខ​នេះ​។

 

​ទស្សនា​ឈុត​ Trailer ​រឿង​ នារីវេទមន្ត ក្នុង​វីដេអូ​ ខាង​ក្រោម៖

 

 

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម