Lee Jong-suk និង Park Shin-hye ជួប​គ្នា​ក្នុង​រឿង​ភាគ​ថ្មី "Pinocchio”

  • 2014-11-03 22:28:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំឡោះ​សង្ហា​តួ​ឯក​រឿង “Doctor Stranger” Lee Jong-suk និង​ស្រី​ស្អាតPark Shin-hye ​តួ​ឯក​រឿង “The Heirs” នឹង​ជួប​គ្នា​ក្នុង​រឿង​ភាគ​ថ្មី​របស់​ទូរទស្សន៍ SBS គឺ​រឿង “Pinocchio”។

 

ស្ថានីយ​ទូរទស្សន៍ SBS បាន​បង្ហាញ​រូបភាព​ខ្លះ​ៗ​របស់​តារា​ទាំង​ពីរ​ដួង​សម្រាប់​រឿង​ថ្មី​នេះ កាល​ពី​ម្សិលមិញ​ ដែល​មើល​ទៅ​ពួក​គេ​សុទ្ធ​តែ​ជា​សិស្ស​សាលា​នៅ​ជនបទ​ទាំង​ពីរ​នាក់។

 

ភាពយន្ត​ភាគ “Pinocchio” រៀបរាប់​ពី​ជីវិត​របស់​អ្នក​យក​ព័ត៌មាន​វ័យ​ក្មេង​ម្នាក់​ដែល​ធ្វើ​ការ​នៅ​ការិយាល័យ​ព័ត៌មាន​សង្គម។ តារា​ស្រី​វ័យ ២៤​ឆ្នាំ Park Shin-hye នឹង​សម្ដែង​ជា​តួ​ឯក​ស្រី​ឈ្មោះ Choi In-ha ជា​អ្នក​យក​ព័ត៌មាន​វ័យ​ក្មេង​ម្នាក់​ដែល​​មិន​ចេះ​និយាយ​កុហក​ទាល់​តែ​សោះ។ ចំណែក​ Lee Song-juk វ័យ ២៥ឆ្នាំ នឹង​សម្ដែង​ជា​តួ​ឯក​ប្រុស ឈ្មោះ Choi Dal-po ជា​អ្នក​កាសែត​នៅ​ការិយាល័យ​ព័ត៌មាន​សង្គម ដែល​ធ្លាប់​ធ្វើ​ការ​ជា​អ្នក​រត់​តាក់ស៊ី។ Choi បាន​បាត់បង់​ឪពុក​ម្ដាយ​ដោយសារ​តែ​គ្រោះថ្នាក់​ចរាចរណ៍​តាំង​ពី​នៅ​កុមារ។

 

ក្រៅ​ពី​តារា​ទាំង​ពីរ​ដួង ភាពយន្ត​នេះ​មាន​ការ​ចូលរួម​សម្ដែង​ដោយ​តារា​វ័យ​ក្មេង​ពីរ​រូប​ទៀត​គឺ Kim Young Kwang និង  Lee Yoo Bi ។

 

រឿង​ភាគ​ថ្មី​នេះ នឹង​ចាប់ផ្ដើម​បញ្ចាំង​នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា បន្ទាប់​ពី​រឿង "My Lovely Girl” របស់​ Rain និង Krystal ៕

អានអត្ថបទ៖ ស្រី​ស្រស់ ChoA ក្រុម AOA រាំ​ៗ​ដួល​ផ្កាប់​មុខ​លើ​ឆាក តែ​ហេង​វិញ

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ kpopherald
អត្ថបទថ្មី