ជិះ​ទូក​ទៅ​លេង​ភ្នំ​ដា កាត់​វត្ត​កំពង់​ហ្លួង គយគន់​ផ្កា​ស្គន់​បញ្ចេញ​សម្រស់​នា​ខែ​វស្សា

  • 2016-09-25 19:42:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បាន​ទៅ​កម្សាន្ត​នៅ​ភ្នំដា ​ដូច​ជា​បាន​ដាស់​អារម្មណ៍​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​នឹក​ស្រមៃ​ពី​អតីតកាល​នៃ​ការ​កកើត​ទឹកដី​ខ្មែរ​សម័យ​ដំបូង។ ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​កម្សាន្ត​ខេត្ត​តាកែវ មិន​ដែល​រំលង​ទៅ​ទស្សនា​ភ្នំដា​ ដើម្បី​ស្វែង​យល់​ពី​ការ​ចាប់ផ្តើម​ដំបូង​នៃ​ទីតាំង​កកើត​ទឹកដី​ខ្មែរ​សម័យ​ដើម ក៏​ដូចជា​បាន​ទស្សនា​ប្រាសាទ​ភ្នំ​ដា ដែល​សាងសង់​នៅ​លើ​កូនភ្នំ​កម្ពស់​ ៥០ ម៉ែត្រ។

 

 

ការ​ធ្វើ​ដំណើរ​ទៅ​ភ្នំ​ដា ភ្ញៀវ​អាច​ជិះ​ទូក​ពី​ក្រុង​តាកែវ ប្រើ​ពេល​ជាង ៤៥ នាទី ដោយ​ត្រូវ​ចំណាយ​​ប្រហែល ៣៥ ដុល្លារ​អាមេរិក​។ ផ្ទុយ​ទៅ​វិញ ​ក៏​អាច​ធ្វើដំណើរ​តាម​ផ្លូវ​គោក​​ចេញ​ពី​​​រមណីយដ្ឋាន​ភ្នំ​ជីសូរ​​ប្រហែល ​៣៥​ គ​.​ម ទៀត​ទៅ​ដល់​ស្រុក​អង្គរបុរី រួច​​បន្ត​ដំណើរ​ចម្ងាយ​ប្រហែល ៥ គ​.​ម នឹង​ទៅដល់​ភ្នំ​ដា​។

 

ក្រុម​ការងារ "ផ្លូវ​ទៅ​ស្រុក" បាន​ជ្រើសរើស​ការ​ធ្វើ​ដំណើរ​តាម​ទូក​ដោយសារ​មាន​ភាព​ងាយស្រួល និង​ណាមួយ​ដើម្បី​អាច​បាន​ទស្សនា​​ជីវិត​​​រស់នៅ​របស់​ពលរដ្ឋ​តាម​ដង​ព្រែក ​និង​បាន​ទៅ​ផ្តិត​រូបភាព​នៅ​វត្ត​ប្រាសាទ​កំពង់​ហ្លួង និង​​បាន​គយគន់​សម្រស់​ផ្កា​ស្គន់​ដែល​រីក​ព្រោង​ព្រាត​លើ​ផ្ទៃ​ទឹក​នា​ខែ​វស្សា។

 

 

 

 

 

 

 

 

 

អត្ថបទ៖ ប៊ុណ្ណារ៉ា