រកឃើញមូលហេតុ iPhone 7/ 7Plus លាន់ម៉ាស៊ីន
- 2016-09-26 17:46:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញមូលហេតុ iPhone 7/ 7Plus លាន់ម៉ាស៊ីន
ចន្លោះមិនឃើញ
បច្ចេកវិទ្យា iPhone 7/ 7Plus បានទទួលការគាំទ្រពីមនុស្សជាច្រើនជុំវិញពិភពលោក តែក្នុងនោះអ្នកគាំទ្រមួយចំនួនក៏បានស្រងាកចិត្តជាមួយស្មាតហ្វូននេះ ក្រោយម៉ាស៊ីនរបស់វាលាន់ឮសំឡេងពេលប្រើប្រាស់ជាមួយកម្មវិធីធំៗ។
iFix ជាក្រុមជំនាញជួសជុលផលិតផល Apple បង្ហាញថាបញ្ហានេះបណ្ដាលមកពី iPhone 7/ 7Plus មានបន្ទះ Chip និងគ្រឿងបង្គំនានាស្ដើង ហើយនៅកៀកគ្នាពេក ដែលធ្វើឲ្យចរន្តអគ្គិសនីរត់ប្រកិតគ្នាហើយបង្កើតជាសំឡេងលាន់ ជាពិសេសពេលប្រើកម្មវិធីធំៗ។
ចំពោះបញ្ហានេះ Apple មិនបានចេញមកបកស្រាយអ្វីនោះទេ ហើយទន្ទឹមនឹងនេះពួកគេក៏ទើបបញ្ចេញកំណែប្រព័ន្ធប្រតិបត្តិការ iOS 10.0.2 ដែលកែប្រែបញ្ហាលើមុខងារបញ្ជាកាសសម្រាប់ iPhone 7 /7Plus៕
អានបន្ត ៖ Apple ចេញ iOS 10.0.2 ដោះស្រាយបញ្ហាកាស iPhone 7/7 Plus អានបន្ត ៖ iPhone 7/7 Plus ស្ទុះខ្លាំង ហាងលក់មួយថ្ងៃបានខ្ទង់ ១០០គ្រឿង
ប្រែសម្រួល ៖ រដ្ឋ ប្រភព ៖ phonearena