Alice Villa សណ្ឋាគារ​ដំបូង​និង​ទំនើប​មុន​គេ​នៅ​ខេត្ត​តាកែវ

  • 2016-09-26 21:14:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Alice Villa សណ្ឋាគារ​ទំនើប​ជាង​គេ​នៅ​ខេត្ត​តាកែវ និង​ជា​សណ្ឋាគារ​តែ​មួយ​គត់​ដែល​មាន​នៅ​ក្នុង​ខេត្ត​ទេសចរ​ភាគ​ខាង​ត្បូង​នេះ។

 

 

គ្រប​ដណ្តប់​លើ​ផ្ទៃដី​ប្រហែល ១ ហិកតា សណ្ឋាគារ Alice Villa ទាក់ចិត្ត​ភ្ញៀវ​ទេសចរ​មក​ស្នាក់​នៅ មិន​ថា​ជា​មន្រ្តី​រដ្ឋាភិបាល បុគ្គលិក​អង្គការ និង​ភ្ញៀវ​ដែល​ធ្វើ​ដំណើរ​មក​កម្សាន្ត​ក្នុង​ខេត្ត​តាកែវ។

 

ការ​រៀបចំ​បាន​យ៉ាង​ល្អ​ប្រកប​ដោយ​ស្តង់ដា ដោយ​មាន​ទីធ្លា​ធំ​ទូលាយ មាន​ដាំ​សួន​ស្មៅ​និង​ដើមឈើ​តូច​ធំ​ប្រកប​ដោយ​បរិយាកាស​លក្ខណៈ​ធម្មជាតិ។ សម្រាប់​បន្ទប់​ជាង ៣០ នៅ​ក្នុង​សណ្ឋាគារ​មាន​ការ​តុបតែង​យ៉ាង​ល្អ ជាមួយ​ការ​បំពាក់​គ្រឿង​បរិក្ខារ​ទំនើប​មិន​ចាញ់​សណ្ឋាគារ​កម្រិត​អន្តរជាតិ។

 

លោក​សុ ណេម អ្នក​គ្រប់គ្រង​នៅ​សណ្ឋាគារ Alice Villa បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​ក្រុម​ការងារ "ផ្លូវ​ទៅ​ស្រុក​" ពី​ដំណើរការ​សាងសង់​សណ្ឋាគារ​ទំនើប​ដំបូង​គេ​នៅ​ខេត្ត​តាកែវ​នេះ៕

 

 

 

 

 

អត្ថបទ៖ ប៊ុណ្ណារ៉ា